×

ម្ហូបដំបូងរបស់លោក ឃួន សំអន យកទៅដាក់ពាក្យប្រកួត MasterChef Cambodia

ក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធីព័ត៌មានពេលល្ងាច លោក ឃួន សំអន ម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហើបពីអនុស្សាវរីយ៍មួយក្នុងការដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។ មុខម្ហូបដំបូងដែលធ្វើឱ្យសំអនជាប់ដំណាក់កាលជម្រុះតាមខេត្ត គឺ បង្កងជាមួយគ្រីមសួស ។

សំអនបានឱ្យដឹងថា នៅពេលដែលទទួលការ Call ពីក្រុមការងារ MasterChef Cambodia សំអន មានអារម្មណ៍រំភើបជាខ្លាំង រហូតដល់ជ្រុះបាត់កាស ប៉ុន្តែមិនមានការសោកស្ដាយនោះឡើយ ព្រោះវាមិនស្មើនឹងអារម្មណ៍ដែលខ្លួនត្រេកអរដែលសុបិនរបស់ខ្លួនបានក្លាយជាការពិតនោះឡើយ។

ចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូបរបស់ សំអន បានចាប់ផ្តើមតាំងពីកុមារភាព ចូលចិត្តចម្អិនអាហារជាមួយម្តាយរបស់គាត់។ សេចក្តីស្រឡាញ់ចំពោះ MasterChef Cambodia តាំងពីរដូវកាលមុន បានជំរុញឱ្យគាត់សម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងក្នុងរដូវកាលទី៣ ដែលជាការសម្រេចចិត្តដែលនាំឱ្យគាត់ទទួលបានជ័យជម្នះដើម្បីក្លាយជាម្ចាស់ពានដែលមិននឹកស្មានដល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង