×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មិនរង់ចាំយូរទៀតទេ! ស្ថានីយទូរទស្សន៍ CTN នឹងចាក់ផ្សាយកម្មវិធីដ៏ថ្មីសន្លាង “សមរភូមិសំណើច” នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ CTN នឹងនាំមកជូនទស្សនិកជននូវកម្មវិធីដ៏ថ្មីសន្លាង និងប្លែកភ្នែក ដែលមានឈ្មោះថា “សមរភូមិសំណើច” ដែលចាក់ផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៧ យប់តទៅ ដែលនាំមកជូនផ្ដាច់មុខដោយ Cambodia Premium Water និង WURKZ ។

កម្មវិធីដ៏អស្ចារ្យនេះនឹងមានលាយឡំនូវ កំប្លែង សើច ទុក្ខព្រួយ ការឌឺដង ពីសំណាក់កសមាជិកក្រុមបាល់ទាត់ ដែលសុទ្ធតែជាតារាល្បីៗ ក្នុងដំណើរនៃការរស់នៅប្រចាំថ្ងៃរបស់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលមាន នាយ ពែកមី ជាប្រធានក្រុម ដែលបង្ហាញពីការតស៊ូរបស់ពួកគេទាំងក្នុង និងក្រៅទីលាន។

ទស្សនិកជន នឹងប្លែកអារម្មណ៍ជាមួយតួអង្គដែលមានអត្តចរិតផ្សេងៗគ្នារបស់ក្រុមបាល់ទាត់មួយនេះ។សមរភូមិសំណើច ធានាថានឹងផ្ដល់នូវផ្ទាំងទស្សនីយភាពដ៏ពិសេសមួយសម្រាប់អ្នកគាំទ្របាល់ទាត់ និងកំប្លែង។ កម្មវិធីនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ CTN ក្នុងការផ្តល់ជូននូវការកម្សាន្ត និងគុណភាពខ្ពស់។

កុំភ្លេចទស្សនាកម្មវិធី សមរភូមិ ដែលចាក់ផ្សាយផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង