
អតីតបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខភាពកំពូល៤រូបចុងក្រោយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ កញ្ញា ប៊ុន លីនណា បានធ្វើឱ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយនឹងការបង្ហាញមុខម្ហូបពិសេសក្នុងកម្មវិធី MasterClass ។ មុខម្ហូបរបស់លីនណា មានឈ្មោះថា បាយបង្កងដុត ដែលលីនណាបានចម្អិនអំឡុងពេលប្រកួតក្នុងផ្ទះបាយ MasterChef កន្លងទៅ។

មកលើកនេះ លីនណា បានបង្ហាញម៉ូដសក់ថ្មី បន្ថែមលើភាពអេឡេហ្គង់ និងទំនុកចិត្តកាន់តែខ្លាំងឡើង។ ស្ទាយថ្មី រួមនឹងស្នាមញញឹមដ៏កក់ក្តៅ ធ្វើឱ្យទស្សនិកជនសរសើរចំពោះរូបរាងរបស់បេក្ខនារី Top 4 របស់ MasterChef ជាខ្លាំង។

ទោះបីជា MasterChef Cambodia បានបញ្ចប់រដូវកាលទី៣របស់ខ្លួនកាលពីសប្ដាហ៍កន្លងទៅក្ដី ក៏ប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ CTN ដែលនិយមតាមដានកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ នៅតែអាចទទួលយកនូវមាតិកានៃការចម្អិនម្ហូបប្លែកៗនៅក្នុង Facebook, IG, TikTok និង YouTube ផ្លូវការរបស់ MasterChef Cambodia ដើម្បីបន្តគាំទ្រដល់អាយដលរបស់បងប្អូនបាន។
សម្រាប់ Facebook ផេកផ្លូវការគឺ “MasterChef Cambodia” តំណភ្ជាប់: https://www.facebook.com/MasterChefCambodiaCTN
ចំពោះ TikTok គណនីផ្លូវការគឺ “masterchefcambodia” តំណភ្ជាប់: https://www.tiktok.com/@masterchefcambodia
សម្រាប់ YouTube ឆានែលផ្លូវការគឺ “MasterChef Cambodia” តំណភ្ជាប់: https://www.youtube.com/@MasterChefCambodia
ចំពោះ IG គណនីផ្លូវការគឺ “masterchefcambodia” តំណភ្ជាប់: https://www.instagram.com/reel/C6hvvfdA5Uq/?utm_source=ig_web_copy_link&igsh=MzRlODBiNWFlZA==