×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមផ្ការីកគ្រប់រដូវ យកឈ្នះ Vlogger ក្នុងបាល់១១ម៉ែត្រកាត់សេចក្ដី

ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ បានយកឈ្នះទៅលើក្រុមបាល់ទាត់ Vlogger Allstar ដោយលទ្ធផលទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៣ ក្នុងការប្រកួតមិត្តភាព ក្រោមប្រធានបទ បេះដូងអ្នកស្រឡាញ់សត្វចិញ្ចឹម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នៅកីឡដ្ឋាន AIA Stadium KMH Park ។

ការប្រកួតនេះ មិនមានគ្រាប់បាល់នោះទេក្នុង ៩០នាទី ដូច្នេះត្រូវឈានទៅការទាត់បាល់កាត់សេចក្ដី ។ G-Win ដែលជាសមាជិករបស់ Vlogger Allstar បានខកខានឱកាសក្នុងការទាត់បញ្ចូលទី។ ក្នុងឱកាសដ៏សប្បាយរីករាយនេះ ក៏មានការចែកអាវ ជូនដល់ទស្សនិកជនដែលទស្សនាផ្ទាល់ ព្រមទាំងសកម្មភាពសប្បាយជាច្រើន ដែលត្រូវបានផ្សាយនៅលើ Facebook Page របស់ CNC Sports ផងដែរ។

សូមជម្រាបថា ក្រុមផ្ការីកគ្រប់រដូវ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ CTN ដែលមានឈ្មោះថា សមរភូមិសំណើច ដែលឆ្លុះបញ្ចាំងពីការរស់នៅប្រចាំថ្ងៃជាមួយគ្នារបស់ក្រុមផ្ការីកគ្រប់រដូវ។ កម្មវិធីនេះ នឹងមានលាយឡំនូវ កំប្លែង ទុក្ខព្រួយ ការឌឺដង និងការរស់នៅពីសំណាក់សមាជិកក្រុមបាល់ទាត់ ដែលដឹកនាំដោយនាយពែកមី ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា នាម៉ោង ៧ យប់តទៅ៕

រូបភាព៖ ផ្ការីកគ្រប់រដូវ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង