×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Jake Paul យកឈ្នះ Mike Tyson ក្នុងការប្រកួតដ៏កក្រើកនៅអាមេរិក

Jake Paul តារា YouTube ដ៏ល្បី ដែលប្រែខ្លួនជាអ្នកប្រដាល់សកលអាជីពបានយកឈ្នះ លើអតីតកំពូលអ្នកប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Mike Tyson ក្នុងការប្រកួតអាជីព៨ទឹកដ៏កក្រើកសហរដ្ឋអាមេរិក រៀបចំឡើងនៅកីឡដ្ឋាន AT&T រដ្ឋ Texas ។

នៅក្នុងការប្រកួតនោះ គេសង្កេតឃើញ Mike Tyson ចាប់ផ្តើមទឹកដំបូងដោយវាយសម្រុកយ៉ាងខ្លាំងលើ Jake Paul ប៉ុន្តែសន្ទុះ និងកម្លាំងបានថមថយនៅទឹកជាបន្តបន្ទាប់ ជាឱកាសសម្រាប់ Jake Paul មានប្រៀបជាងយ៉ាងខ្លាំងក្នុងការប្រកួតនេះ។

Jake Paul វ័យ២៧ឆ្នាំ គ្រប់គ្រងការប្រកួតភាគច្រើនតទល់នឹង Mike Tyson វ័យ៥៨ឆ្នាំ ដោយបញ្ចប់៨ទឹកពេញជាមួយនឹងជ័យជំនះតាមរយៈការសម្រេចជាឯកច្ឆ័ន្ទពីចៅក្រម៣រូប នៅក្នុងលទ្ធផល ៨០-៧២ ៧៩-៧៣ និង ៧៩-៧៣។

យ៉ាងណាមិញ បើទោះបីជាចាញ់ការប្រកួតក៏ពិតមែន ប៉ុន្តែ Mike Tyson នៅតែទទួលបានការកោតសរសើរ និងគោរពយ៉ាងខ្លាំងពី Jake Paul ផ្ទាល់ ក៏ដូចជាបុគ្គលល្បីឈ្មោះជាច្រើន ជាពិសេសអ្នកស្នេហាវិស័យប្រដាល់ជុំវិញពិភពលោកតែម្តង។ ភាគច្រើននៃអ្នកទាំងនោះ លើកសរសើរអំពីការតាំងចិត្តខ្ពស់ ភាពរឹងមាំ និងការតស៊ូររហូតចប់ការប្រកួត៨ទឹកពេញ បើទោះស្ថិតក្នុងវ័យក្បែរ៦០ឆ្នាំយ៉ាងណាក៏ដោយ។

ជាមួយជ័យជំនះនេះ Jake Paul បង្កើនកំណត់ត្រាប្រកួតអាជីពរបស់ខ្លួនចំនួន ១២ប្រកួត ឈ្នះ១១ និងចាញ់១ ដោយផ្តួលដៃគូអោយសន្លប់ចំនួន ៧ដង។ ចំណែកស្ថិតិ Mike Tyson ដែលត្រឡប់ពីការព្យួរហ្គង់ចូលនិវត្តន៍ តាំងពីឆ្នាំ ២០០៥ មានចំនួន ៥៩ប្រកួត ឈ្នះ៥០ដង ចាញ់៧ដង និងចាត់ទុកជាមោឃៈ ២ដង ដោយបានផ្តួលគូប្រកួតអោយសន្លប់ ៤៤ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង