ក្រោមការចង្អុលបង្ហាញរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារសមាគម បានអញ្ជើញចូលរួមពិធីបុណ្យឈាប្បនកិច្ចសពអតីតតារាចម្រៀងអ្នកនាង អ៊ុំ គន្ធា ដែលបានទទួលមរណភាពដោយជរាពាធ ដែលពិធីបុណ្យបានរៀបចំនៅវត្តពោធិ៍ចិនតុង។