×

ទម្រាំមានឱកាសបានសម្តែងជុំគ្នាឡើងវិញ បែរចុងក្រោយ Park Bom ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់

កម្សាន្ត៖ ក្រោយ 2NE1 ទទួលបានឱកាសសម្តែងជុំគ្នាឡើងវិញ ក្រុមតារាចម្រៀងរៀមច្បងទាំង ៤នេះបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីធ្វើការសម្តែងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយមានអ្នកគាំទ្រចូលរួមព្រោងព្រៀតបន្ទាប់ពីខានគឺការសម្តែងជុំគ្នារបស់ក្រុមមួយនេះយូរ។

ប៉ុន្តែគួរឱ្យស្តាយដែលចុងបញ្ចប់មានតែសមាជិក ៣នាក់ប៉ុណ្ណោះដែលបានសម្តែងជូនអ្នកគាំទ្រទស្សនាដោយសារតែ Park Bom បានឈប់ពាក់កណ្តាលទី និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសារបញ្ហាសុខភាព។ មកទល់ពេលនេះ YG និងក្រុមអ្នករៀបចំកម្មវិធីបានចេញមុខសុំទោសទៅកាន់អ្នកគាំទ្រដែលខំរង់ចាំការសម្តែងនេះអស់រយៈពេលជាយូរ ប៉ុន្តែគ្រប់យ៉ាងមិនទទួលបានពេញលេញដោយសារសុខភាពរបស់សិល្បកររបស់ពួកគេគឺសំខាន់។

គួរបញ្ជាក់ដែរថា សមាជិកក្រុម 2NE1 គឺជាក្រុមតារាស្រីកូរ៉េដំបូងគេដែលបានធ្វើឱ្យ Kpop បានសាយភាយពេញពិភពលោក ប៉ុន្តែស្ងាត់ៗក៏បានប្រកាសរំសាយក្រុមក្រោមមូលហេតុគេសង្ស័យ Park Bom ប្រើប្រាស់ថ្នាំញៀន ជាហេតុធ្វើឱ្យក្រុម 2NE1 ត្រូវបានបញ្ចប់ទាំងកំពុងល្បីខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង