×

“ល្ខោនអាប៉េ រឿងព្រះចន្ទគោរព” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយស្ទើរបាត់ទាំងស្រុងអំលុងប៉ុន្មានសិបឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ អ្នកនិយមលេងបណ្តាញសង្គមកំពុងនាំគ្នាចែកចាយសិល្បៈនៃការសម្តែងនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអំលុងពេលអុំទូកដែលមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ហើយក្នុងចំណោមសិល្បៈសម្តែងទាំងនោះ “ល្ខោនអាប៉េ រឿងព្រះចន្ទគោរព” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារនូវរាប់សិបឆ្នាំចុងក្រោយនេះ ល្ខោនមួយនេះស្ទើរតែមិនមានការលើកយកមកសម្តែងដើម្បីឱ្យកូនខ្មែរជំនាន់បានស្គាល់ឡើយ។

ល្ខោនអាប៉េ គឺជាផ្នែកតូចមួយរបស់របាំព្រះរាជទ្រព្យដែលគេនិយមហៅឈ្មោះ អាប៉េ ឬ យីកេសាសន៍ ដែលទម្រង់ល្ខោននេះមានការច្រៀងរាំ និងនិយាយបែបកំប្លុកកំប្លែង កាយវិការក្រមិចក្រមើមដែលញ៉ាំងឱ្យបរិយាកាសសប្បាយរីករាយ។ ក្រៅពីមិនសូវមានការលើកឡើងមកសម្តែងហើយ សូម្បីតែឯកសារក៏មានតិចតួចណាស់ដែរ ប៉ុន្តែទម្រង់សិល្បៈមួយនេះត្រូវបានសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលើកយកមកសម្តែងនាឱកាសបុណ្យអុំទូកកន្លងទៅដោយតួអង្គនីមួយៗទទួលបានការបង្ហាត់បង្រៀនពីសាស្ត្រចារ្យជំនាញ ដែលបានធ្វើឱ្យសិល្បៈមួយនេះរស់ឡើងវិញម្តងទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង