×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man UTD ចង់អោយគ្រូបង្វឹកថ្មីប្រើប្រាស់កីឡាករដែលមានស្រាប់ក្នុងក្រុម

ក្លិប Man UTD បានសាកសួរទៅកាន់គ្រូបង្វឹកថ្មីលោក Ruben Amorim ដើម្បីអោយលោកស្វែងរកភាពល្អប្រសើរពីក្រុមកីឡាករដែលមានស្រាប់ ជាជាងការនាំចូលកីឡាករថ្មី នៅក្នុងទីផ្សារដោះដូរនៅពេលខាងមុខ។

លោក Amorim ដែលទើបបានតែងតាំងជាគ្រូបង្វឹក Man UTD នឹងត្រូវដឹកនាំការប្រកួតដំបូង នៅ ទល់នឹងក្រុម Ipswich Town ចុងសប្តាហ៍នេះ។

បុរសវ័យ ៣៩ឆ្នាំ បានចុះកិច្ចសន្យាដឹកនា Man UTD រយៈពេល ២ឆ្នាំ កន្លះ ហើយភារកិច្ចធំនៅរដូវកាលដំបូងរបស់លោកគឺជួយនាំក្រុមចាកចេញពីកម្រិតមិនល្អ ដូចដែលបច្ចុប្បន្នក្រុមអង្គុយនៅចំណាត់ថ្នាក់លេខ ១៣ ក្នុងក្របខណ្ឌ Premier League។

ក្លិប Man UTD បច្ចុប្បន្នកំពុងតែបារម្ភលើបញ្ហាហិរញ្ញវត្ថុ ដែលនេះជាតម្រុយថានៅក្នុងទីផ្សារដោះដូរកីឡាករនៅពេលខាងមុខ ក្លិបមិនចង់នាំចូលកីឡាករថ្មីណាម្នាក់ឡើយ ជំនួសវិញដោយប្រើប្រាស់កីឡាករដែលកំពុងមានស្រាប់។

ប្រាក់សម្រាប់ប្រើនៅទីផ្សារដោះដូរពេលខាងមុខ គឺស្ថិតក្នុងចំនួនតិចខ្លាំង ខណៈលទ្ធភាពផ្សេងទៀតគឺនាំយកកីឡាករពីក្រុមយុវជនមកកាន់ក្រុមធំ ហើយក្លិបចង់ឃើញបុរសសញ្ជាតិព័រទុយហ្កាល ពង្រឹងសមត្ថភាពកីឡាករដែលក្លិបមានពេលនេះអោយល្អប្រសើរឡើងវិញ។

នៅការហ្វឹកហាត់ដំបូងក្រោមការដឹកនាំរបស់លោក Amorim គេបានប្រទះឃើញមានកីឡាករយុវជនវ័យ ១៦ឆ្នាំ ជាខ្សែការពារបានចូលរួមហាត់ជាមួយកីឡាករក្រុមធំផ្សេងទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង