ភ្នំពេញ៖ បទថ្មីរបស់ Rose ដែលទើបតែចេញម៉ោង ១២ថ្ងៃត្រង់នេះកំពុងវាយលុកពេញបណ្តាញសង្គមដែលលើកនេះចេញមកទម្រង់ស្នេហាឈឺចាប់ដែលបានចាក់ដោតអ្នកកំពុងតែមានវិបត្តិស្នេហានាពេលនេះ។ “Number One Girl” គឺជាបទចម្រៀងថ្មីមួយទៀតរបស់ Rose បន្ទាប់ពី APT ប៉ុន្តែរសជាតិក្នុងបទចម្រៀងមានភាពផ្ទុយស្រលះពីគ្នាដែលបទ APT ជាបទសប្បាយៗធ្វើឱ្យអ្នកគាំទ្រនាំគ្នារាំតាម សូម្បីតែក្មេងតូចៗក៏ស្គាល់បទនេះដែរ។