×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

តើ ពូចក់ មានតួនាទីជាអ្វីក្នុងកម្មវិធី “សមរភូមិសំណើច” របស់ CTN នាថ្ងៃសុក្រសប្ដាហ៍នេះ?

នៅក្នុងកម្មវិធីដ៏ថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ CTN ពូ ចក់ បានបង្ហើបថា លោកនឹងធ្វើជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ហើយបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់ក្រុមរបស់គាត់៖ វិន័យ គុណភាព និងឆន្ទៈ។

ក្នុងនាមជាអ្នកគ្រប់គ្រងក្រុម ពូ ចក់ នឹងរៀបចំរចនាសម្ព័ន្ធ ស្តង់ដារខ្ពស់ និងការប្តេជ្ញាចិត្តមិនឈប់ឈរ ដើម្បីសម្រេចបានជោគជ័យ។

ពូ ចក់ នឹងមានយុទ្ធសាស្ត្រដ៏ប្លែកនៅក្នុងការដឹកនាំក្រុមរបស់គាត់ ដែលមានសមាជិកជាច្រើនដែលសុទ្ធសឹងជាសិល្បករ តារាកំប្លែង និងអតីតកីឡាករបាល់ទាត់ ដើម្បីជួយឱ្យក្រុមសម្រេចគោលដៅ។ ក្នុងនោះក៏មានការបង្ហាញពីសកម្មភាពក្នុង និងក្រៅទីលានប្រកួត រួមមានការហ្វឹកហាត់ និងការប្រកួត ដែលសមាជិកក្នុងក្រុមជួបប្រទះនូវការយល់ច្រឡំ ការឈ្លោះប្រកែកគ្នា ឌឺដង និងសំណើច។

កម្មវិធីសមរភូមិសំណើច នឹងចាក់បញ្ចាំងនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់!

នាំមកជូនផ្ដាច់មុខដោយ៖
WURKZ បង្កើនថាមពលឥតឈប់ឈរ
Cambodia Water បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង