×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែបម្រើ Jude Bellingham ជាប់ឈ្មោះជាកីឡាករល្អបំផុតនៅ La Liga រដូវកាល ២០២៣-២៤

បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍ និងបានរួមចំណែកជួយក្រុមយ៉ាងច្រើនតាមរយៈទម្រង់លេងរបស់គេរួចមក ខ្សែបម្រើ Jude Bellingham ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញបោះឆ្នោតអោយជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំរដូវកាល ២០២៣-២០២៤ កន្លងទៅ។

រដូវកាលមុន Jude Bellingham បានរួមចំណែករកគ្រាប់បាន២៥ គ្រាប់ក្នុងនោះគេរកបាន១៩គ្រាប់ និង៦ Assists បន្ថែមលើសពីនេះគេបានរួមចំណែកយ៉ាងធំក្នុងការជួយក្រុម Real Madrid ឈ្នះពាន UEFA Champions League និង La Liga កាលពីរដូវកាលមុន។

បន្ថែមពីលើការរកគ្រាប់កីឡាករវ័យ២១ឆ្នាំបានក្លាយជាកីឡាករនាំលេងដ៏សំខាន់ ក្នុងក្រុមក្រោមការដឹកនាំរបស់លោក Carlo Ancelotti កាលពីរដូវកាលមុន។

Jude Bellingham បានផ្ទេរពី Dortmund មកចូលរួមជាមួយ Real Madrid កាលឆ្នាំ២០២៣ បង្ហាញខ្លួនសរុបបាន៤២លើកហើយអោយក្រុម និងរកបាន២៣គ្រាប់ គ្រប់ការប្រកួត។

ឥឡូវនេះ បន្ទាប់ពីសមិទ្ធិផលដ៏អស្ចារ្យរបស់គេ Bellingham ត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់ AFE Player of the Year ដែលត្រូវបានបោះឆ្នោតអោយដោយសមាជិកនៃសមាគមកីឡាករបាល់ទាត់អេស្ប៉ាញ។

Bellingham នឹងទទួលបានពានរង្វាន់នេះនៅក្នុងពិធីប្រចាំឆ្នាំរបស់ AFE នៅដើមសប្តាហ៍នេះ ជាកន្លែងដែលគេនឹងចូលរួមជាមួយកីឡាករបាល់ទាត់ដែលមានទេពកោសល្យល្អបំផុតរបស់អេស្ប៉ាញ។

ដោយឡែក ទោះបីជាជោគជ័យរបស់គេក្នុងរដូវកាលមុនក៏ដោយ យុទ្ធនាការបច្ចុប្បន្នរបស់ Bellingham មិនមានភាពរីកចម្រើនខ្លាំងនោះទេ។ ក្នុងការប្រកួត La Liga រដូវកាល 2024-25 Bellingham បានបង្ហាញខ្លួនចំនួន៩ ដង ប៉ុន្តែអាចស៊ុតបញ្ចូលទីបានតែ ២ គ្រាប់ប៉ុណ្ណោះ និងចែកបាល់សម្រេចទី២ដង។

ខណៈពេលដែលទម្រង់លេងរបស់ Jude Bellingham នៅរដូវកាលនេះ ហាក់មានភាពធ្លាក់ចុះបើធៀបនឹងរដូវកាលមុន ប៉ុន្តែវាគ្មានការងឿងឆ្ងល់ទេថា រូបគេនៅតែជាកីឡាករសំខាន់សម្រាប់ Real Madrid ដោយអ្នកគាំទ្រជាច្រើនរំពឹងថា រូបគេនឹងត្រលប់ទៅរកភាពល្អបំផុត វិញនៅពេលដែលរដូវកាលនេះបន្តដំណើរការទៅមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង