×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Man City ថា អាចអស់ឱកាសប្រជែងពាន Premier League បើបន្តចាញ់ Liverpool

គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា ក្រុម Man City របស់លោក អាចអស់ឱកាសប្រជែងពានរង្វាន់ Premier League ប្រសិនបើក្រុមបន្តចាញ់ការប្រកួតទល់នឹង Liverpool នៅទឹកដី Anfield ចុងសប្តាហ៍នេះ។

Man City ទើបតែបន្តចាញ់ការប្រកួតនៅ Premier League ៣លើកជាប់គ្នា បន្ទាប់ពីចាញ់ក្រោមថ្វីជើង Tottenham Hotspur ដោយលទ្ធផល ៤-០។

បរាជ័យរបស់ Man City កើតឡើងត្រឹមរយៈពេល ២ថ្ងៃ បន្ទាប់ពីលោក Pep Guardiola បានចុះកិច្ចសន្យាបន្តដឹកនាំក្រុមរយៈពេល ២ឆ្នាំទៀត។

ក្រោយរងបរាជ័យ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ទាមទារអោយក្រុមរួមគ្នា ធ្វើអោយល្អប្រសើរឡើងវិញ។

លោក Pep Guardiola បានដាស់តឿនកីឡាកររបស់ខ្លួនដូច្នេះ “យើងត្រូវតែឈរតទល់នឹងឧបសគ្គជាច្រើនបន្តទៀត ។ ជួបបញ្ហានៅពេលនេះ ក្រុមនៅមិនទាន់អស់ឱកាសឡើយក្នុងការប្រជែងរង្វាន់ Premier League ត្រឡប់មកវិញ ប៉ុន្តែក្រុមក៏អាចនឹងអស់ឱកាសដូចគ្នា ប្រសិនបើការប្រកួតបន្តនៅទឹកដី Anfield ពួកយើងទទួលលទ្ធផលបរាជ័យ។”

លោក Guardiola បានលើកឡើងបន្ថែមថា “នេះគឺជារឿងពិតប្រាកដ យើងមិនគិតអំពីរឿងដែលថានឹងអាចឈ្នះ ឬក៏របូតពានរង្វាន់នៅឡើយ ព្រោះពួកយើងមិនទាន់ស្ថិតក្នុងកាលៈទេសៈបែបនោះ ដើម្បីអោយយើងគិតពីវានៅឡើយទេ តែវានឹងកើតឡើងនៅចុងរដូវកាលទៅវិញទេ។ ប៉ុន្តែប្រសិនបើនៅចុងក្រោយយើងមិនឈ្នះវា ក៏ព្រោះតែយើងមិនស័ក្តិសមនឹងឈ្នះវានោះឡើយ បើយើងឈ្នះយើងគឺពិតជាសមនឹងឈ្នះ។ រឿងដែលយើងត្រូវធ្វើគឺប្រកួតឈ្នះ Feyenoord ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករ សម្រាប់ការប្រកួតទល់នឹង Liverpool ដែលជាឱកាសសំខាន់របស់យើង ប្រសិនបើចាញ់នោះទើបយើងអាចនឹងរបូតឱកាសប្រជែងពាន។”

Man City បច្ចុប្បន្ន មាន២៣ពិន្ទុឈរលេខ២ ឃ្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool ចំនួន៨ពិន្ទុ។

ការប្រកួតបន្ទាប់ Man City នឹងត្រូវធ្វើដំណើរទៅកាន់ការប្រកួតពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Feyenoord របស់ហូឡង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា មុនពេលពួកគេមានភារកិច្ចធ្ងន់បន្ត ជួបនឹងក្រុម Liverpool នៅកីឡដ្ឋាន Anfield នៅ ៥ថ្ងៃបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង