×

អតីតបេក្ខជន គណៈកម្មការ MasterChef និងសប្បុរសជនជាច្រើនរួមគ្នារៀបចំកម្មវិធីសប្បុរសធម៌ដើម្បីកុមារកំព្រានៅមណ្ឌលមែកឈើ ដោយជោគជ័យ

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ អតីតបេក្ខជន គណៈកម្មការ MasterChef Cambodia និងសប្បុរសជនជាច្រើន បានរួបរួមគ្នាដើម្បីរៀបចំកម្មវិធីសប្បុរសធម៌មួយ នៅមណ្ឌលមែកឈើ ដើម្បីរៀបចំម្ហូប និងផ្ដល់ជាសម្ភារនានាជូនកុមារកំព្រាចំនួន ១៨២ នាក់។

សង្កេតឃើញថា កម្មវិធីនេះ មានការចូលរួមពីសំណាក់ ជ័យលាភីលេខ២របស់ MasterChef រដូវកាលទី៣ បងស្រី លីម លីនដា, វីល្លៀម, ម្ចាស់ជ័យលាភីរដូវកាលទី៣ លោក ឃួន សំអន, ម្ចាស់ជ័យលាភី MasterChef រដូវកាលទី២ កញ្ញា ប៉ិច ស្រីណុច, Judge រិន ណារ៉ា, បេក្ខនារី ប៊ុន លីនណា, លោក សុធារិទ្ធ, លោក ឧត្តុង និងលោក ញ៉ រីម ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។

បើយោងតាមបងស្រី លីនដា ឱ្យដឹងថា លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS ដែលជាអ្នកផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានបង្ហាញពីសន្ដានចិត្តដ៏ប្រពៃ ក៏បានចូលរួមជាមួយនឹងការបរិច្ចាគផ្ទាល់ខ្លួនចំនួន ១០០ដុល្លារអាមេរិកផងដែរ។

បងស្រី លីនដា បានសម្តែងការដឹងគុណ ដូច្នេះថា៖ “សូមអរគុណបងប្អូន មិត្តភក្ដិ និង ហ្វេនៗ ទាំងអស់គ្នាសម្រាប់ការចូលរួមកម្មវិធីសប្បុរសធម៌ជួយដល់កុមារកំព្រានៅមណ្ឌលមែកឈើ នាថ្ងៃនេះ “។ ចំណេក លោក វីល្លៀម បានឱ្យដឹងដែរថា៖ “សូមអរគុណយ៉ាងខ្លាំងអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅមណ្ឌលមែកឈើ។”

កិច្ចសហការដ៏កក់ក្តៅនេះ បានឆ្លុះបញ្ចាំងពីស្មារតីជួយដល់សហគមន៍របស់យើង និងជាការរំឭកដល់យើងគ្រប់គ្នាសម្រាប់ការចូលរួមចំណែកជួយដល់កុមារកំព្រា និងអ្នកដែលកំពុងជួបនូវការខ្វះខាតផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង