×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ជក់ចិត្តតែម្ដងនៅសង្វៀន CNC ការប្រកួតហ្គង់ចេញម្រាម ២គូរបស់ មេឆាន និងលាភ រដ្ឋា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

កណ្ដាប់ដៃ មហាទម្ងន់របស់ មេឆាន (នី វីរ៉ាផា) នឹងត្រូវជួបជាមួយអ្នកប្រដាល់ឆ្លងដែន ខ្វាន់ អ៊ែក ស.សុផាប ក្នុងការប្រកួតលក្ខណៈហ្គង់ចេញម្រាមនៅសង្វៀន CNC នាថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា។

ចំណែក កណ្ដាប់ដៃថ្ម លាភ រដ្ឋា ប្រកួតជាមួយ អ្នកប្រដាល់កំពូលតាន់ ឈោគពិឈីត ស៊ីត.កងក្រៃ ក្នុងលក្ខណៈហ្គង់ចេញម្រាម។ កាន់តែពិសេសទៀតនោះ ការប្រកួតទាំងពីរគូ អ្នកឈ្នះនឹងក្លាយជាម្ចាស់ប្រាក់លានផងដែរ។

ក្រៅពីនេះ ក៏មានការប្រកួតគូមិត្តភាពជាតិ ចំនួន៣គូផ្សេងទៀត រវាងជើងខ្លាំងជាច្រើនមកជួបជុំគ្នា នាសង្វៀន CNC នាថ្ងៃចុងសប្ដាហ៍នេះ។

កម្មវិធីនេះ ទស្សនិកជនអាចចូលរួមទស្សនាបានដោយសេរី នៅស្ទូឌីយោ CTN ឫស្សីកែវ នាថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ដោយការប្រកួតចាប់ផ្ដើមពីម៉ោង ២ រសៀលតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង