×

សាររំឭកពីសារសំខាន់នៃការពាក់ស្បែកជើងក្នុងពិធីការ ពីឯកឧត្តម ខៀវ កាញារិទ្ធ

ថ្មីៗនេះ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចែករំលែកបទពិសោធន៍នៃការស្លៀកពាក់តាមបណ្តាញសង្គម ដោយលើកឡើងពីបញ្ហាមួយដែលឯកឧត្តមធ្លាប់និយាយកាលពីជិត២០ឆ្នាំមុន។ វាគឺសារសំខាន់នៃការស្លៀកពាក់ឯកសណ្ឋានសមរម្យ ពិសេសការពាក់ស្បែកជើងចងខ្សែក្នុងពិធីការ។

ស្បែកជើងចងខ្សែ៖ ការបង្ហាញនៃសេចក្តីគោរព

ឯកឧត្តម ខៀវ កាញារិទ្ធ បានបញ្ជាក់ថា ស្បែកជើងចងខ្សែតែងតែត្រូវបានគេចាត់ទុកថាជាស្បែកជើងដ៏សំខាន់មួយ។ ឯកឧត្តមឱ្យដឹងថា វាមិនមែនត្រឹមតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាជាការបង្ហាញពីសេចក្ដីគោរពចំពោះម្ចាស់ផ្ទះ និងទំនៀមទម្លាប់ការស្លៀកពាក់សម្រាប់ទស្សនកិច្ចក្រៅប្រទេសរបស់ប្រតិភូនៃប្រទេសជាភ្ញៀវ។

អនុក្រឹត្យស្ដីពីឯកសណ្ឋាន

ឯកឧត្តមបានបន្តថា បើតាមអនុក្រឹត្យស្តីពីឯកសណ្ឋានផ្លូវការ កាលពីដើមបញ្ជាក់យ៉ាងច្បាស់ថាត្រូវពាក់ស្បែកជើងចងខ្សែ។ ឯកឧត្តម ខៀវ កាញារិទ្ធ បានបន្ថែមថា “ពេលនេះ ខ្ញុំមិនដឹងថាមានចែងទៀតឬអត់ទេ”។ យ៉ាងណាក៏ដោយ ឯកឧត្តមបានលើកឱ្យឃើញថាការស្លៀកពាក់សមរម្យ គឺជារឿងដ៏សំខាន់បំផុតសម្រាប់ការបង្ហាញពីសេចក្ដីគោរព។

“No Brown in Town”

ឯកឧត្តម ខៀវ កាញារិទ្ធ បានគូសបញ្ជាក់ពីឃ្លាមួយនៃភាសាអង់គ្លេសដែលគេនិយាយថា “No Brown in Town” ដែលសំដៅលើការមិនពាក់ស្បែកជើងពណ៌ត្នោតក្នុងពិធីការផ្លូវការ។

លើសពីស្បែកជើង

ឯកឧត្តម ខៀវ កាញារិទ្ធ បានលើកឡើងថា៖ “ខ្ញុំសូមអធ្យាស្រ័យមិត្តទាំងអស់ តែខ្ញុំចង់អោយឃើញគណប្រតិភូកម្ពុជាយើងសឿងបឿងនឹងគេដែរ មិនមែនសម្រាប់រូបខ្ញុំទេ”។

ការចែករំលែករបស់ឯកឧត្តម ខៀវ កាញារិទ្ធ បង្ហាញពីតម្លៃ។ ការស្លៀកពាក់សមរម្យមិនត្រឹមតែបង្ហាញភាពគោរពទៅទៅម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការបង្ហាញពីសេចក្តីថ្លៃថ្នូរនៃប្រទេសយើងទាំងមូល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង