កម្មវិធី «សមរភូមិសំណើច» ដែលគ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នាចុងខែវិច្ឆិកានេះ នឹងផ្តល់នូវសំណើច និងការលើកទឹកចិត្តសម្រាប់ទស្សនិកជន ដោយបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់នាយពែកមី ដែលព្យាយាមចូលលេងក្នុងលីគបាល់ទាត់អាជីពរបស់កម្ពុជា។
កម្មវិធីនេះ លាយឡំជាមួយរឿងរ៉ាវរបស់កីឡាករ ការរស់នៅប្រចាំថ្ងៃ ការតស៊ូ និងចំណងសាមគ្គីភាព ដើម្បីជម្នះនូវឧបសគ្គនានាដើម្បីសម្រេចនូវក្តីសុបិនរួមរបស់ពួកគេ។
សាច់រឿងនិយាយអំពីជីវិតរបស់កីឡាករ ស្វែងយល់ពីការតស៊ូប្រចាំថ្ងៃ ការលះបង់ និងសាមគ្គីភាពដែលឆ្ពោះទៅរកគោលដៅរបស់ពួកគេ។ ក្នុងនោះក៏មានការបង្ហាញពីសកម្មភាពក្នុង និងក្រៅទីលានប្រកួត រួមមានការហ្វឹកហាត់ និងការប្រកួត ដែលសមាជិកក្នុងក្រុមជួបប្រទះនូវការយល់ច្រឡំ ការឈ្លោះប្រកែកគ្នា ឌឺដង និងសំណើច។ គ្រូបង្វឹក ត្រូវប្រើប្រាស់នូវយុទ្ធសាស្ត្រក្នុងការដឹកនាំ ដើម្បីបង្រួបបង្រួមក្រុម និងទទួលបានភាពជោគជ័យ។
កម្មវិធី «សមរភូមិសំណើច» នឹងផ្តល់នូវទស្សនីយភាពថ្មីៗ ក្នុងគោលបំណងបង្ហាញនូវការធ្វើការជាក្រុម និងការតស៊ូរបស់សមាជិកនីមួយៗ។ ដូច្នេះសូមរង់ចាំទស្សនាការចាក់ផ្សាយ នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!
នាំមកជូនផ្ដាច់មុខដោយ៖
WURKZ បង្កើនថាមពលឥតឈប់ឈរ
Cambodia Water បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter