×

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប លើកកម្ពស់ចំណេះដឹងរបស់យុវជនកម្ពុជា តាមរយៈការអាន

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសហការជាមួយ Big Bad Wolf Books, Build Your Future Today Center (BFT) និង Happy Football បានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីសប្បុរសធម៌មួយ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងរបស់យុវជនកម្ពុជា។ ភាពជាដៃគូដ៏មានអត្ថន័យនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញចំណេះដឹង និងការបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។

ជាផ្នែកមួយនៃគម្រោងនេះ Big Bad Wolf Books ដែលជាកម្មវិធីដាក់លក់សៀវភៅធំជាងគេលើពិភពលោក បានបរិច្ចាគសៀវភៅចំនួន ១០០ ក្បាល ដល់វិទ្យាល័យចំនួនពីរ គឺ វិទ្យាល័យពង្រលើ ស្ថិតនៅចំងាយ ៩០ គីឡូម៉ែត្រពីក្រុងសៀមរាប និងវិទ្យាល័យអូតាកុក មានចម្ងាយ ១៤០ គីឡូម៉ែត្រពីក្រុងសៀមរាប។ សាលារៀននីមួយៗទទួលបានសៀវភៅចំនួន ៥០ ក្បាល ដោយផ្តល់ឱ្យសិស្សានុសិស្សនូវធនធានសិក្សាដ៏មានតម្លៃសម្រាប់គាំទ្រដល់ការអប់រំរបស់ពួកគេ។

គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់របស់រ៉ូយ៉ាល់គ្រុបចំពោះសង្គម ដោយផ្តោតលើសក្តានុពល ការលើកកម្ពស់ការអាន និងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា។ គំនិតផ្តួចផ្តើមបែបនេះសង្កត់ធ្ងន់លើសារសំខាន់នៃការអប់រំក្នុងការបង្កើតអនាគតដ៏ល្អប្រសើរ ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង