×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Real Madrid ថា Kylian Mbappe ខ្វះទំនុកចិត្តទើបស៊ុតបាល់ពិន័យ១១ម៉ែត្រទល់នឹង Liverpool មិនសម្រេច

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា ខ្សែប្រយុទ្ធ Kylian Mbappe ដែល ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ទល់នឹងក្រុម Liverpool មិនបានសម្រេច គឺដោយសាររូបគេខ្វះទំនុកចិត្ត។

ការប្រកួតក្របខណ្ឌ UEFA Champions League រវាង Real Madrid ទល់នឹង Liverpool កាលពីពេលថ្មីៗនេះ បានបញ្ចប់ទៅដោយ Real Madrid ចាញ់ Liverpool ២-០។ ក្នុងនោះ Mbappe មានឱកាសក្នុងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៦១ ដើម្បីរកបានគ្រាប់បាល់តាមស្មើលទ្ធផល ១-១ មកវិញ នៅក្នុងការប្រកួតក្រោយពីក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ ដោយការស៊ុតរបស់ខ្សែបម្រើ Alexis Mac Allister ប៉ុន្តែកីឡាករបារាំងបែរជាស៊ុតទៅ ត្រូវបានអ្នកចាំទី Liverpool ជួយសង្គ្រោះបានសម្រេច។ ត្រង់ចំណុចនេះហើយ លោក Ancelotti បាននិយាយសំដៅទៅកាន់កីឡាករវ័យ ២៥ឆ្នាំ ថារូបគេគ្មានទំនុកចិត្តក្នុងការសម្រេចសំណាញ់ទី។

លោក Ancelotti បាននិយាយដូច្នេះថា “ យើងត្រូវតែមានការតាំងចិត្ត និងអត់ធ្មត់បំផុត ព្រោះវាពិបាកណាស់នៅពេលនេះសម្រាប់ Mbappe ដែលត្រូវព្យាយាមធ្វើអោយបានល្អរាល់ថ្ងៃ ហើយពេលស៊ុតបាល់មិនចូលបែបនេះ អ្នកគ្រប់គ្នាគួរតែគាំទ្រដល់គេ។ វាអាចកើតឡើងចេញពីការខ្វះទំនុកចិត្ត ពេលខ្លះអ្នកនឹងជួបវានៅពេលវេលាមិនល្អបានមកដល់អ្នក។”

នៅការប្រកួតចំនួន ៩លើក រាល់គ្រប់ពានរង្វាន់ចុងក្រោយមកនេះ Mbappe រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីត្រឹមតែ ២គ្រាប់ ប៉ុណ្ណោះ ខណៈការប្រកួតពានរង្វាន់ UEFA Champions League ៤លើក កន្លងមកគេមិនដែលរកបានគ្រាប់ស៊ុតបញ្ចូលទីឡើយ។

Real Madrid បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ២៤ ដោយរកបានត្រឹមតែ ៦ពិន្ទុ ប៉ុណ្ណោះពីការប្រកួត ៥លើក ខណៈ Liverpool ធ្វើបានល្អមែនទែន ដោយរកបាន ១៥ពិន្ទុ ពីការប្រកួតចំនួន ៥លើក មិនទាន់ចាញ់ការប្រកួតនៅឡើយ ដើម្បីឈរនៅតំណែងកំពូលតារាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង