×

ម្ចាស់ពាន MasterChef Cambodia រដូវកាលទី៣ បង្ហើបពីចំណង់ចំណូលចិត្តរបស់គណៈកម្មការទាំង៣

លោក ឃួន សំអន ដែលជាម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ បានលើកទឹកចិត្តដល់អ្នកចម្អិនតាមផ្ទះឱ្យចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ នារដូវកាលក្រោយ ដោយបានបង្ហើបពីចំណង់ចំណូលចិត្តរបស់គណៈកម្មការទាំង៣រូបដែលមានដូចជា គណៈកម្មការ ណារ៉ា ជេស៊ីកា និង ម៉េងហ៊ី។

សំអន បានចែករំលែកពីគន្លឹះរបស់គាត់សម្រាប់អ្នកដែលមានបំណងចូលរួមប្រកួត ដោយសង្កត់ធ្ងន់លើសារសំខាន់នៃការយល់ដឹងពីការរំពឹងទុករបស់គណៈកម្មការទាំង៣រូប។

គណៈកម្មការ ណារ៉ា៖ រសជាតិឆ្ងាញ់ ក្លិនឈ្ងុយ, ភាពច្នៃប្រឌិត (ពិសេសម្ហូបខ្មែរ ឬ អាស៊ី), ការតុបតែងចានបានស្អាត ប្រណីត, និងអនាម័យ (សាច់រឿងនៃម្ហូប បើមានកាន់តែពិសេស)។ 

គណៈកម្មការ ជេស៊ីកា៖ ការតុបតែងចានបានប្រណីត ស្អាត ចេះរើសចានបានត្រឹមត្រូវ, លើចានរបស់ Judge ជេស៊ីកា គប្បីត្រូវតែមានបន្លែ, អនាម័យ និងរសជាតិឆ្ងាញ់។ 

សម្រាប់គណៈកម្មការ ម៉េងហ៊ី៖ តម្រូវឱ្យមានភាពច្នៃប្រឌិត (ពិសេសម្ហូប អឺរ៉ុប), បច្ចេកទេសនៃការចម្អិន, រសជាតិ ស្រាលល្មម និងអនាម័យ។

ចំណុចទាំងនេះហើយ ដែលបានធ្វើឱ្យលោក ឃួន សំអន ដណ្ដើមបានពិន្ទុខ្ពស់ពីសំណាក់គណៈកម្មការទាំង៣រូប អំឡុងពេលប្រកួតកាលពីរដូវកាលទី៣។ នេះជាការចែករំលែកដ៏មានតម្លៃសម្រាប់អ្នកចម្អិនតាមផ្ទះ ដែលមានបំណងចូលរួមប្រកួតនៅរដូវកាលក្រោយ របស់ MasterChef Cambodia ។ តាមដានដំណឹងថ្មីៗរបស់កម្មវិធីនៅលើ Facebook ផ្លូវការរបស់ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង