×

សមាគមសិល្បករខ្មែរអំពាវនាវស្នើសុំជំនួយដល់ នាយ តាក់ស៊ី ដែលមានជំងឺធ្ងន់ធ្ងរ

សមាគមសិល្បករខ្មែរ កំពុងកៀរគរសប្បុរសជននានាចូលរួមជួយដល់តារាកំប្លែង លោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ដោយសារធនធានមានកម្រិត ព្រោះសមាគមជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ និងមានសិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផងនោះ សមាគមសិល្បករខ្មែរ បានអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីជួយដល់ការចំណាយលើការព្យាបាលដ៏ច្រើនរបស់នាយ តាក់ស៊ី។ សមាគមសិល្បករខ្មែរ នឹងបរិច្ចាគថវិការបស់ខ្លួនមួយផ្នែកផងដែរ។

នាយ តាក់ស៊ី បាននាំមកនូវសំណើច និងភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជារាប់មិនអស់ ហើយឥឡូវនេះ អ្នកគាំទ្ររបស់គាត់មានឱកាសផ្តល់ឱ្យគាត់វិញក្នុងពេលដែលគាត់ត្រូវការ។ ការបរិច្ចាគអាចធ្វើឡើងតាមរយៈសមាគមសិល្បករខ្មែរ តាមរយៈគណនីធនាគាររបស់សមាគម ហើយការបរិច្ចាគទាំងអស់នឹងត្រូវផ្ដល់ជូនដោយផ្ទាល់ចំពោះការព្យាបាលរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង