×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រដាល់គុនខ្មែរដ៏កក្រើក ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CNC ថ្ងៃសៅរ៍នេះ

ត្រៀមសម្រាប់ថ្ងៃសៅរ៍ដ៏កក្រើក ខណៈស្ថានីយទូរទស្សន៍ CNC នឹងនាំមកជូនលោកអ្នកនូវការប្រកួតគុនខ្មែរ ផ្សាយផ្ទាល់ពីស្ទីឌីយ៉ូ Camwood ។ ជាមួយនឹងការប្រកួតដ៏ជក់ចិត្តចំនួន ៥ គូ រួមទាំងការប្រកួតអន្តរជាតិចំនួន២ រវាងអ្នកប្រដាល់កម្ពុជា និងថៃ វាជាការប្រកួតសិល្បៈក្បាច់គុនដែលមិនអាចបំភ្លេចបាន។

ការប្រកួតអន្តរជាតិចំនួនពីរ រវាងអ្នកប្រដាល់កម្ពុជាត្រូវជួបប្រកួតជាមួយគូប្រកួតថៃ ជាមួយរង្វាន់លើកទឹកចិត្តចំនួន ១ លានរៀលដល់អ្នកឈ្នះមានដូចជា៖

ពេជ្រ សឹង្ហៈ ប្រកួតជាមួយអ្នកប្រដាល់ថៃ ភេតឧប៊ុន ស.កងកៀត (៥១គីឡូក្រាម)
ពេជ្រ ប៊ុនសិដ្ឋ ប្រកួតជាមួយអ្នកប្រដាល់ថៃ នឹងភូស៊ីង វ៉.ទិចណូលួងពូសួង (៥៧គីឡូក្រាម)

ការប្រកួតមិត្តភាពជាតិ៖

ពេជ្រ សូដាច័ន្ទ ប្រកួតជាមួយ រិគី នរៈវង្ស (៥៧ គីឡូក្រាម)
ពេជ្រ ខាំឡៃ ប្រកួតជាមួយ រ៉ាន់ណារ៉ុង (៥១ គីឡូក្រាម)
ពេជ្រ រាជសីហ៍ ប្រកួតជាមួយ រិគី ចៅម៉ែ (៦០ គីឡូក្រាម)

ចូលរួមទស្សនាដោយសេរី នៅស្ទូឌីយ៉ូម៉ាស៊ីនត្រជាក់ នៅ CTN ឫស្សីកែវ នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឬទស្សនាការផ្សាយផ្ទាល់នៅ CNC ចាប់ពីម៉ោង ២រសៀលតទៅ។ ចូលរួមទស្សនាឱ្យច្រើនកុះករ ដើម្បីគាំទ្រអ្នកប្រដាល់គុនខ្មែររបស់យើង!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង