×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Man City ថា ភ្ញាក់ផ្អើលដែលខ្លួនរងការសើចចំអកពីអ្នកគាំទ្រ Liverpool

លោក Pep Guardiola គ្រូបង្វឹក Man City បាននិយាយថា លោកមានភាពភ្ញាក់ផ្អើលក្រោយពីរូបលោករងការសើចចំអកពីអ្នកគាំទ្ររបស់ Liverpool ក្រោយចប់ការប្រកួត ដែល City ចាញ់ Liverpool ២-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។

ជាការពិត ក្រោយបញ្ចប់ការប្រកួតនាកីឡដ្ឋាន Anfield លោក Pep Guardiola ត្រូវបានអ្នកគាំទ្រ របស់ Liverpool ស្រែកចំអកដោយពាក្យថា “លោកនឹងត្រូវបណ្តេញចេញពេលឆាប់ៗនេះហើយ” នៅពេលដែលក្រុម Man City បានរងបរាជ័យក្នុងជំនួបទី៦ជាប់គ្នា និងលើកទី៤ ជាប់គ្នាក្នុងក្របខណ្ឌ Premier League។

ក្រោយចប់ការប្រកួត បុរសសញ្ជាតិអេស្ប៉ាញ នៅពេលដែលកំពុងតែដើរសម្តែងការគោរពទៅអ្នកគាំទ្រខ្លួន ក៏ដូចជាពេលដើរចំទីតាំងរបស់អ្នកគាំទ្រ Liverpool លោកក៏បានលើកដៃ បង្ហាញម្រាម ៦ ដែលលោកចង់បង្ហាញថាលោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ Premier League ៦លើក ក្នុងពេលការដឹកនាំ ជាការឆ្លើយតបចំពោះការចំអក។

ទាក់ទិននឹងរឿងនេះលោក Pep Guardiola បានអោយដឹងថា “ខ្ញុំភ្ញាក់ផ្អើល និងមិនបានរំពឹងឡើយថាពួកគេបានស្រែកច្រៀងបែបនោះ ប្រហែលជាខ្ញុំពិតសមនឹងត្រូវបណ្តេញចេញ។ ខ្ញុំមិនរំពឹងដូចនោះឡើយ ប៉ុន្តែវាក៏ល្អ នៅពេលអ្នកឈ្នះ អ្នកនឹងសើច តែពេលអ្នកចាញ់ ពួកគេនឹងសើចវិញម្តង។ ដូច្នេះអ្នកត្រូវតែទទួលយកវា។”

សម្រាប់ជ័យជំនះនោះ បានធ្វើអោយ Liverpool រក្សាកៅអីកំពូលតារាង មានដល់ទៅ ៣៤ពិន្ទុឯណោះ។ រីឯ Man City បានរអិលចុះទៅកាន់លេខ៥ មាន២៣ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង