×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កក្រើកស្ទូឌីយ៉ូ CAMWOOD របស់ស្ថានីយទូរទស្សន៍ CTN ជាមួយការប្រកួតគុនខ្មែរដ៏ជក់ចិត្តនៅសប្ដាហ៍នេះ

ចូលរួមទស្សនាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ជក់ចិត្ត! កីឡាករឆ្នើមៗជាច្រើនរូប នឹងឡើងមកកាន់សង្វៀន CTN ដើម្បីប្រកួតដណ្តើមយកជម្នះ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន នាថ្ងៃសុក្រសប្ដាហ៍នេះ។

ការប្រកួតដែលមិនអាចខកខានបាន គឺការជួបគ្នារវាង ឡុង សំណាង ប្រកួតជាមួយកីឡាករចិន Zhou Xinbao ដែលជាគូឯក ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ជាមួយនឹង ការប្រកួតគូមិត្តភាពជាតិ និងអន្តរជាតិចំនួន ៦ គូផ្សេងទៀត រួមមាន៖
រិទ្ធី សុឃឿន ប្រកួតជាមួយ ឈុត ប្រាក់កាក់,
កីឡាការិនី ស៊ិន ស្មាយល៍ ប្រកួតជាមួយ ផានិត នីតា,
ផានិត រ៉ាភូ ប្រកួតជាមួយ រិទ្ធី អ៊ីចយ,
និង ហាត ណៃ ប្រកួតជាមួយ ផានិត ចៅសុខ។

គូអន្តរជាតិ រឿង ចិត្រា ប្រកួតជាមួយ អ្នកប្រដាល់ Fakhriddin មកពីអូប៊េគីស្ថាន និង ប៉ែនកាក់ អេរ៉ាវ៉ាន់ ប្រកួតជាមួយ Ye Dian អ្នកប្រដាល់ឆ្លងដែនមកពីប្រទេសចិន។

ចូលរួមទស្សនាដោយសេរី និងកុំភ្លេចនាំដៃគូរបស់អ្នកមកទស្សនាការប្រកួតដ៏អស្ចារ្យ នៅស្ទូឌីយ៉ូ Camwood នាស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ ឬ ទស្សនាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook Page CNC Sports ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង