×

ទោះកម្មវិធីចប់ ប៉ុន្តែ ម៉ាលីន នៅមានការបង្រៀនពីវិធីចម្អិនម្ហូបពិសេស២ចានសម្រាប់ចែកជូនអ្នកគាំទ្ររបស់ខ្លួនឆាប់ៗនេះ

អ្នកគាំទ្របេក្ខនារី MasterChef Cambodia រដូវកាលទី៣ ឆៃ តារាម៉ាលីន នឹងទទួលបានចំណេះដឹងបន្ថែមពីការបង្រៀនចម្អិនម្ហូបដ៏ពិសេសចំនួន ២ មុខ ក្នុងពេលឆាប់ៗនេះ។

ថ្វីត្បិតតែការប្រកួតបានបញ្ចប់ក៏ដោយ ក៏ ម៉ាលីន នៅតែរក្សាចំណង់ចំណូលចិត្តក្នុងការចម្អិន ហើយត្រៀមនឹងចែករំលែកជំនាញធ្វើម្ហូបជាមួយអ្នកគាំទ្ររបស់ខ្លួន។

MasterChef Cambodia នឹងបញ្ចេញវីឌីអូបង្រៀនពីការចម្អីនដោយ Chef ម៉ាលីន នូវមុខម្ហូបពីរមុខ រួមមាន ទី១ ស្ប៉ាហ្គាទី ជាមួយទឹកជ្រលក់ម្ជូរខ្ទិះ និងទី២ ប៊ីតរូតត្រីសាលម៉ុនជាមួយទឹកជ្រលក់ផាសិន។

អ្នកគាំទ្ររបស់បេក្ខនារី Top 3 រដូវកាលទី៣ នឹងបានជួបជាមួយអាយដលរបស់ខ្លួនសាជាថ្មី ដើម្បីរៀនពីវិធីចម្អិនមុខម្ហូបទាំងពីរចាន ដើម្បីរៀនពីរសជាតិ និងការច្នៃប្រឌិតពី Chef ម៉ាលីន។

នៅចាំអីទៀត ត្រៀមធ្វើម្ហូបជាមួយ ម៉ាលីន នាថ្ងៃទី៥ ខែធ្នូនេះ នៅលើបណ្ដាញសង្គមផ្លូវការរបស់ MasterChef Cambodia !

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង