×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចាក់ផ្សាយសប្ដាហ៍ដំបូង «សមរភូមិសំណើច» នឹងសម្រិតសម្រាំងកាន់តែលម្អិតនូវទស្សនីយភាពសំណើច អមជាមួយសារអប់រំដ៏មានតម្លៃសម្រាប់ការរស់នៅប្រចាំថ្ងៃ

កម្មវិធី «សមរភូមិសំណើច» ដែលឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកពិសាកម្ពុជា បានសម្រិតសម្រាំងនូវឈុតឆាកកាន់តែពិសេស សម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ដើម្បីបង្កជាសំណើចក្អាកក្អាយ នារាត្រីថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ទាំងក្រុមការងារ ទាំងតារាសម្ដែងនានា បានព្យាយាមយ៉ាងសស្រាក់សស្រាំក្នុងការផលិតនូវកម្មវិធីនេះ ដើម្បីពាំនាំនូវផ្ទាំងទស្សនីយភាពដ៏ល្អឯកសម្រាប់ទស្សនិកជន នាចុងឆ្នាំ២០២៤នេះ។

កម្មវិធី «សមរភូមិសំណើច» បង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវរបស់នាយពែកមី ដែលព្យាយាមចូលលេងក្នុងលីគបាល់ទាត់អាជីពរបស់កម្ពុជា។ សាច់រឿងនិយាយអំពីជីវិតរបស់កីឡាករ ស្វែងយល់ពីការតស៊ូប្រចាំថ្ងៃ ការលះបង់ និងសាមគ្គីភាពដែលឆ្ពោះទៅរកគោលដៅរបស់ពួកគេ។ ក្នុងនោះក៏មានការបង្ហាញពីសកម្មភាពក្នុង និងក្រៅទីលានប្រកួត រួមមានការហ្វឹកហាត់ និងការប្រកួត ដែលសមាជិកក្នុងក្រុមជួបប្រទះនូវការយល់ច្រឡំ ការឈ្លោះប្រកែកគ្នា ឌឺដង និងសំណើច។ គ្រូបង្វឹក ត្រូវប្រើប្រាស់នូវយុទ្ធសាស្ត្រក្នុងការដឹកនាំ ដើម្បីបង្រួបបង្រួមក្រុម និងទទួលបានភាពជោគជ័យ។

កម្មវិធី «សមរភូមិសំណើច» នឹងផ្តល់នូវទស្សនីយភាពថ្មីប្លែក ពិសេសមិនត្រឹមតែផ្ដល់នូវសំណើចជូនដល់ទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងបណ្ដុះស្មារតីនៃការបំពេញការងារជាក្រុម និងការតស៊ូលះបង់ដើម្បីប្រយោជន៍រួម ដែលឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គម។

ដូច្នេះសូមរង់ចាំទស្សនាការចាក់ផ្សាយ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង