×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Man City រីករាយដែល Kevin de Bruyne វិលមកវិញនិងជួយក្រុមរកបានជ័យជម្នះ

គ្រូបង្វឹក Man City លោក Pep Guardiola បានបង្ហាញភាពរីករាយ បន្ទាប់ពីខ្សែបម្រើដ៏សំខាន់មួយរូបរបស់លោកគឺ Kevin De Bruyne បានវិលត្រឡប់មកវិញ និងបានរួមចំណែកជួយក្រុមបញ្ចប់ភាពអួរអ័ព្ទ តាមរយៈការឈ្នះ Nottingham Forest នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។

កីឡាករបែលហ្ស៊ីក វ័យ៣៣ឆ្នាំ បានបង្ហាញខ្លួនជួយក្រុមមេឃខៀវដែលកំពុងមានស្ថានភាពលំបាក បន្ទាប់រូបគេបានអវត្តមាន តាំងពីពាក់កណ្តាលខែកញ្ញាមក ដោយសារបញ្ហារបួស។ វិលមកវិញលើកនេះ Kevin De Bruyne បានបង្កើនឱកាសជាច្រើនដល់ក្រុមមេឃខៀវ ដោយការប្រកួតនៅកីឡដ្ឋាន Etihad នេះ រូបគេបានចែកបាល់អោយ Bernardo Silva សម្រេចទីតាំងពីនាទី៨ មុនពេល Kevin De Bruyne ខ្លួនឯង រកបាន១គ្រាប់ដែរ ដែលជាគ្រាប់ទី២ របស់ Man City មុនចប់វគ្គទី១។

ចូលមកដល់វគ្គទី២ ក្រុមទាំងសងខាងបន្តវាយសម្រុកដាក់គ្នា ដោយក្នុងនោះ ក្រុមម្ចាស់ផ្ទះ Man City អាចរកបានគ្រាប់ទី៣ ដោយ Jérémy Doku។ សម្រាប់ក្រុម Nottingham Forest វិញមិនអាចរកគ្រាប់បាល់បាននោះទេ បើទោះជា ប្រឹងប្រែងវាយសម្រុកយ៉ាងណាក្តី ខណៈ Man City ក៏មិនអាចរកគ្រាប់បាល់បានបន្ថែមដូចគ្នា ទើបលទ្ធផល Man City ៣ Nottingham Forest ០ បន្តដល់ចប់ការប្រកួត។

វាជាជ័យជំនះដំបូងរបស់ Man City បន្ទាប់ពីមានកំណត់ត្រាដ៏អាក្រក់គឺចាញ់៤ប្រកួតជាប់ៗគ្នា មកហើយនៅក្របខណ្ឌ Premier League។ ជាមួយនឹងវត្តមានកីឡាករសំខាន់ Kevin De Bruyne ដែលបានរួមចំណែកជួយក្រុមទទួលបានជ័យជំនះមកវិញនេះ បានធ្វើអោយគ្រូបង្វឹក Man City លោក Pep Guardiola មានភាពធូរស្រាល និង សប្បាយចិត្ត ក្រោយមានភាពតានតឹងជាច្រើនប្រកួតមកហើយ។

លោក Pep Guardiola បានអោយដឹងដូច្នេះ “ខ្ញុំរីករាយខ្លាំងណាស់ដែលទីបំផុត Kevin De Bruyne បានវិលមកវិញ។ រូបគេបានលេងការប្រកួតដ៏ល្អ៧៥នាទី បើទោះជារូបគេទើបធូរស្រាលរបួស។ គេសមនឹងទទួលបានអ្វីដែលល្អបំផុតព្រោះគេជាកីឡាករដ៏មានសារៈសំខាន់ អស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីការមកដល់របស់រូបគេ។”

៣ពិន្ទុនេះ ធ្វើអោយ Man City នៅឈរលេខ ៤ ដោយមាន ២៦ពិន្ទុ ខណៈ Nottingham Forest នៅលេខ ៦ មាន ២២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង