
អ្នកប្រដាល់អ៊ូបេគីស្ថាន Karimov Azibek បានបោះពាក្យសម្ដីថា មិនបារម្ភនោះទេ និងនិយាយថា “សុខ ធី ជួបគ្នាឆាប់ៗនៅសង្វៀន Cambodia សេនាឯកគុនខ្មែរ” បន្ទាប់ពីចុះមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីពេលថ្មីៗនេះ។
ព្រឹត្តិការណ៍ប្រដាល់សេនាឯកគុនខ្មែរ នឹងធ្វើដំណើរទៅខេត្តស្វាយរៀង នាថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះ ធ្វើឡើងនៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប នឹងមានការប្រកួតគូអន្តរជាតិដ៏ជក់ចិត្ត។
ក្នុងនោះ មានការប្រកួត គូមិត្តភាពអន្ដរជាតិ៖
គូទី១. កំពូលមនុស្សឈើ សុខ ធី ត្រូវស្វាគមន៍កីឡាករ KARIMOV AZIBEK
២. ខ្លាចាស់ កំពូលល្បិច ម៉ន សាម៉េត ជួបជាមួយកីឡាករចិន YANG KUN
៣. កណ្ដាប់ដៃថ្ម សំអាង ឌុន ស្វាគមន៍កីឡាករ អ៊ីរ៉ង់ MATIN KAZEM
៤. អ្នកប្រយុទ្ធចិត្តដែក ម៉ន ព្រហ្មម៉ាញ ជួបជាមួយកីឡាករ អ៊ីរ៉ង់ MOJTABA ALIREZA
៥. កូននាគល្អក្បាច់ អូនស៊ីនួន ជួបជាមួយកីឡាករ អ៊ីរ៉ង់ Ali
៦. កូននាគកំពូលតាន់ ទី រះ ព្រលះកីឡាករមកពីប្រេស៊ីល ម្ចាស់ខ្សែក្រវាត់ជាច្រើនស្ថាប័ន ឡេន ដ្រូដូហ្គាស
និងគូទី ៧ ជាការប្រកួតគូពិសេសរវាង អ្នកលេងកណ្ដាប់ដៃឆ្វេង ផានិតវ៉ាន់ហួន ជួបជាមួយ សាន់ឌីណា ពិសី។
ចូលរួមទស្សនាដោយសេរីស្ថិតនៅ ភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ និងទស្សនាការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក CNCចាប់ពីម៉ោង ៨យប់តទៅ៕

