×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កាសែតម៉ាឡេស៊ី៖ “ពួកយើងស្ទើរតែត្រូវអាម៉ាស” ក្នុងការស្មើជាមួយក្រុមជម្រើសជាតិកម្ពុជា

កាសែតរបស់ម៉ាឡេស៊ី New Straits Times បានចុះផ្សាយថា ក្រុមជម្រើសជាតិម៉ាឡេស៊ី តែងតែធ្វើឱ្យមានការលំបាកសម្រាប់ខ្លួនឯង ជាពិសេសទល់នឹងគូប្រកួតដែលមានចំណាត់ថ្នាក់ទាបជាងខ្លួន។

កាសែតរបស់ម៉ាឡេស៊ី New Straits Times បានបន្តថា បាល់ទាត់ម៉ាឡេស៊ី ស្ទើរតែរងការអាម៉ាស ខណៈក្រុមម៉ាឡេស៊ី ត្រូវវាយបកដើម្បីតាមស្មើក្រុមកម្ពុជាក្នុងលទ្ធផល ២-២ ក្នុងការប្រកួតពានរង្វាន់ Asean Championship 2024 នៅពូល A នារាជធានីភ្នំពេញ។

កីឡាករ Stuart Wilkin បានជួយម៉ាឡេស៊ីរកគ្រាប់បាល់បើកឆាកនៅនាទីទី៣៥។ យ៉ាងណាមិញ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើឱ្យគូប្រកួតដែលមានលំដាប់ថ្នាក់លេខ១៣២ពិភពលោក មាន​ការភ្ញាក់ផ្អើលបន្ទាប់ពីការសម្រាកវគ្គទីមួយ។

ខ្សែប្រយុទ្ធ Abdel Kader Coulibaly តាមស្មើឱ្យកម្ពុជា នៅនាទីទី ៥២ ហើយ សាទី ធ្វើឱ្យកម្ពុជានាំមុខវិញ ៧នាទីក្រោយមក។ កីឡាករបម្រុង Fergus Tierney ដែលបានប្ដូរចូល បានសង្គ្រោះម៉ាឡេស៊ីដោយគ្រាប់បាល់តាមស្មើនៅនាទីទី ៧០។ លទ្ធផលនេះ ធ្វើឱ្យក្រុមទាំងពីរ ចែកគ្នាម្នាក់១ពិន្ទុ។

ប្រកួតបន្ទាប់ ម៉ាឡេស៊ី នឹងត្រូវប៉ះទីម័រខាងកើត ខណៈកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីជួបក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋាន National Stadium (Singapore) នាថ្ងៃទី១១ ខែធ្នូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង