
ត្រៀមខ្លួនសម្រាប់រាត្រីដ៏រំភើបក្នុងការប្រកួតគុនខ្មែរនៅសង្វៀន CNC នាថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ។ អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ នឹងងាកមកចាប់អារម្មណ៍លើកីឡាករដ៏មានទេពកោសល្យ និងការប្រកួតដ៏ជក់ចិត្ត ដែលនឹងត្រូវតតាំងជាមួយអ្នកប្រដាល់ថៃក្នុងសមរភូមិដណ្តើមរង្វាន់លាន។
សុផាត មេសា សិស្សប្អូនរបស់ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ នាំមកនូវភាពខ្លាំង ជំនាញ និងសក្ដានុពលមកកាន់សង្វៀន CNC ។ ជាមួយនឹងទេពកោសល្យនិងការតាំងចិត្តដ៏ស្វាហាប់ អ្នកប្រដាល់វ័យក្មេងរូបនេះ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ភេតណងហ្វាម ត.ឡាត់ប៊ុន ។
គូពិសេសដណ្ដើមប្រាក់លានមួយទៀតគឺ ឡុង បេនលឿន ដែលត្រូវបានគេស្គាល់ថាជា “ខ្លាខ្មៅចង្កូមពិស ” និងជាសមាជិកនៃក្លិប KKIF កំពុងត្រៀមខ្លួនដើម្បីបង្ហាញភាពខ្លាំង និងការតាំងចិត្តរបស់ខ្លួនក្នុងការប៉ះគូប្រកួតដ៏ខ្លាំងរបស់ថៃ ប៉ែតស៊ែងឡេក ស.សុម៉ាលី។
ព្រឹត្តិការណ៍នេះក៏នឹងមានការប្រកួតមិត្តភាពជាតិ ហ្គង់ចេញម្រាម និងហ្គង់ធម្មតា ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ផាន់ សុផាត នឹងប៉ះជាមួយ ពេជ្រ ប៊ុនហេង ក្នុងការប្រកួតទាំងជំនាញទាំងយុទ្ធសាស្ត្រ។ ការប្រកួតដ៏គួរឱ្យរំភើបផ្សេងទៀតរួមមាន ពេជ្រ ដារិទ្ធ ទល់នឹង ដែន នេនហ្វុង និង លៀម សុជា ទល់នឹង រិគី សុខវិបុល ធានាថាជក់ចិត្តជាក់ជាពុំខាន។
ចូលរួមទស្សនាដើម្បីអបអរសាទរដល់គុនខ្មែរដែលជាកេរដំណែលមិនអាចកាត់ថ្លៃបានពីដូនតារបស់យើង។ ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ CTN ឫស្សីកែវដោយសេរី ឬទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CNC ឬ ហ្វេសប៊ុកផេក CNC TV នាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ចាប់ពីម៉ោង ២ រសៀលតទៅ។
