×

ក្រុមហ៊ុន Royal Group Phnom Penh SEZ PLC. ចូលរួមបេសកកម្មដើម្បីកុមារ និងសង្គមក្រោមប្រធានបទ “ក្ដីសង្ឃឹមនៃជីវិត”

នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Royal Group Phnom Penh SEZ PLC. បានចូលរួមបេសកកម្មដើម្បីកុមារ និងសង្គមក្រោមប្រធានបទ “ក្ដីសង្ឃឹមនៃជីវិត” ដែលជាគំនិតផ្តួចផ្តើម និងរៀបចំដោយផ្សារមូលបត្រកម្ពុជា ។ កម្មវិធីនេះដឹកនាំដោយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានដឹកនាំក្រុមហ៊ុនចំនួន ៣១ ដើម្បីជួយកុមារកំព្រាចំនួន ២០០ នាក់ នៅមណ្ឌលមែកឈើ ដែលស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីនេះបានរៃអង្គាសជាប្រាក់បានចំនួន 6,389.30 ដុល្លារអាមេរិក និងប្រាក់រៀល ចំនួន 12,297,500 រៀល និងសម្ភារសំខាន់ៗជាច្រើនតាមរយៈការរួមចំណែកពីក្រុមហ៊ុនបោះផ្សាយមូលបត្រ ក្រុមហ៊ុនមូលបត្រ ធនាគារទូទាត់សាច់ប្រាក់ អ្នកគ្រប់គ្រង និងបុគ្គលិករបស់ ផ្សារមូលបត្រកម្ពុជា ក៏ដូចជា សាធារណជន ផងដែរ។ ក្រុមហ៊ុន Royal Group Phnom Penh SEZ PLC. និងអ្នកចូលរួមផ្សេងទៀតបានផ្តល់សម្ភារៈចាំបាច់ដូចជាអាហារ ផលិតផលអនាម័យ និងការបរិច្ចាកជាសាច់ប្រាក់ ដើម្បីគាំទ្រដល់សុខុមាលភាពរបស់កុមារ។

ក្រុមហ៊ុន Royal Group Phnom Penh SEZ PLC. បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះសុខុមាលភាពសហគមន៍ និរន្តរភាព និងការជំរុញឱកាសសម្រាប់អនាគតដ៏ភ្លឺស្វាង។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការសាជីវកម្ម និងសាធារណៈក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងសង្គម និងគាំទ្រសហគមន៍ដែលងាយរងគ្រោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង