×

ម៉ាលីន លើកទឹកចិត្តបងប្អូនប្រជាជនខ្មែរដែលស្រឡាញ់ការចម្អិន ចូលរួមប្រកួត MasterChef រដូវកាលក្រោយ

កាលពីពេលថ្មីៗនេះ ឆៃ តារាម៉ាលីន ដែលជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខភាពលំដាប់កំពូលទាំង៣នាក់ចុងក្រោយក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបង្ហោះលើ Facebook ដើម្បីចែករំលែកពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះមុខម្ហូបខ្មែរ និងលើកទឹកចិត្តដល់ចុងភៅតាមផ្ទះ ដើម្បីចាប់យកឱកាសចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនារដូវកាលក្រោយនេះ។

ម៉ាលីន បានសរសេរថា៖ “មុខម្ហូប: សម្លនំបញ្ចុកទឹកម្ហិចបែបអ្នកកំពត សម្រាប់បងប្អូនដែរស្រលាញ់ការចំអិន មានឱកាសគួរតែចូលរួមប្រកួតកម្មវិធី MasterChef Seasonក្រោយដើម្បីដកពិសោធន៍សមត្ថភាពទាំងអស់គ្នា និងជួយលើកកម្ពស់វិស័យម្ហូបអាហាររបស់យើង”។

ម៉ាលីនក៏បានបង្ហាញពីវិធីក្នុងការធ្វើ សម្លនំបញ្ចុកទឹកម្ហិចបែបអ្នកកំពត ជាមួយការប្រើប្រាស់គ្រឿងផ្សំ ដើម្បីនាំមកនូវរសជាតិពិតប្រាកដរបស់សម្លមួយមុខនេះ។

រដូវកាលបន្ទាប់កាន់តែខិតជិតមកដល់ សាររបស់ម៉ាលីន ជាការក្រើនរំឭកដល់អ្នកចម្អិនតាមផ្ទះដែលមានបំណងចូលរួមប្រកួត ឱ្យស្រាវជ្រាវបន្ថែមពីមុខម្ហូបខ្មែរ និងបរទេស មុននឹងដាក់ពាក្យចូលរួមប្រកួត MasterChef ដើម្បីរួមចំណែកដល់ការរីកលូតលាស់នៃវិស័យម្ហូបអាហារនៅកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង