×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វគ្គផ្ដាច់ព្រ័ត្រសង្វៀនគុនខ្មែរ ដណ្ដើមខ្សែក្រវាត់មាស នឹងឈានមកដល់នៅថ្ងៃសុក្រសប្ដាហ៍នេះ

សង្វៀន KIZZ KUN KHMER នឹងកក្រើកសាជាថ្មី ជាមួយការប្រកួតដ៏អស្ចារ្យនៅថ្ងៃសុក្រ ទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នៅសង្វៀន CTN ឫស្សីកែវ។ វគ្គផ្ដាច់ព្រ័ត្រនៃប្រភេទទម្ងន់ 54Kg នឹងមានកីឡាករពីររូប ពោលគឺ ធន់ បូរី និង ជុន រឿងសារ៉ូត ជាបេក្ខភាពដណ្តើមខ្សែក្រវាត់មាស KIZZ KUN KHMER។ អ្នកទាំងពីរ បានត្រៀមរួចរាល់ ដើម្បីដណ្តើមខ្សែក្រវាត់មាស និងរង្វាន់សរុបទឹកប្រាក់ដល់ ២៦លានរៀល។

ក្នុងប្រកួតមិត្តភាពជាតិ មហា តាន់ ប្រកួតជាមួយ បញ្ញា កែវ ដារ៉ា។ កីឡាករខ្មែរខ្លាំងមួយរូបទៀត ស៊ិន ស្មាយល៍ នឹងប៉ះជាមួយ ផានិត នីតា ។ រីឯ ហេង សារ៉ាន់ នឹងប្រឈមមុខជាមួយ សេក គឹមបេន ។

គូមិត្តភាពអន្តរជាតិ ក៏មិនចាញ់គូមិត្តភាពជាតិដែរ! សេក គឹមឆៃ នឹងប្រកួតជាមួយ MBANG HEN មកពីកាមេរូន។ ក្នុងនោះដែរ អ៊ុង កំសត់ នឹងត្រូវតតាំងជាមួយ AKORBIR មកពីអ៊ូសបេគីស្ថាន។ ពិសេសបំផុត គឺ ឡៅ ចិត្រា ត្រៀមប្រកួតជាមួយ ALEXANDRE មកពីប្រេស៊ីល។

សង្វៀនCTN សប្ដាហ៍នេះ នឹងផ្ដល់ទស្សនីយភាពដ៏អស្ចារ្យ ដែលអ្នកមិនគួររំលង។ ចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យគុនខ្មែរ! ចូលរួមទស្សនាដោយសេរី នៅស្ទូឌីយូ ស្ថានីយទូរស្សន៍ CTN ឫស្សីកែវ ឬទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CBS ចាប់ពីម៉ោង ៨ យប់តទៅ៕

MBANG HEN

ALEXANDRE

AKORBIR

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង