×

សំណើចលាយឡំជាមួយរឿងហួសចិត្តបន្ថែមទៀតនៅក្នុងក្លិបផ្ការីកគ្រប់រដូវ នឹងត្រូវបង្ហាញក្នុងសប្ដាហ៍ទី២របស់កម្មវិធី «សមរភូមិសំណើច»!

កាលពីសប្ដាហ៍ទី១ នៃកម្មវិធី «សមរភូមិសំណើច» ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកពិសាកម្ពុជា បាននាំអារម្មណ៍របស់ទស្សនិកជនទៅកាន់ពិភពសំណើច និងការណែនាំឱ្យស្គាល់ពីសមាជិក កីឡាករ និងបុគ្គលិករបស់ក្លិបបាល់ទាត់ផ្ការីកគ្រប់រដូវរួចមកហើយ។

លោក ជីង ចក់ ដែលជាគ្រូបង្វឹកដ៏មានមហិច្ឆតា មានក្ដីស្រមៃចង់ឱ្យក្រុមរបស់គាត់ក្លាយទៅជាជើងឯកលីគបាល់ទាត់កម្ពុជា ប៉ុន្តែវាមិនមែនជារឿងដែលងាយស្រួលនោះទេសម្រាប់ការបង្កើតក្លិបថ្មីជាលើកដំបូង ដែលគាត់ត្រូវជួបនូវការលំបាកក្នុងការដឹកនាំនូវសមាជិកក្រុមដែលទើបតែស្គាល់គ្នា និងត្រូវតម្រូវឱ្យពួកគេរស់នៅជុំគ្នាបែបនេះ។

លោក ស្ទីវ ដែលជាប្រធានក្លិប សន្យាថានឹងផ្ដល់អ្វីៗតាមសំណូមពរ ប្រសិនបើក្លិបរបស់គាត់ឈ្នះជើងឯកលីគ ប៉ុន្តែមិនដឹងថាពេលណាទើបបំណងប្រាថ្នាមួយនេះក្លាយជាការពិតនោះទេ ព្រោះសូម្បីតែបងសន្តិសុខ មេចុងភៅ លោកគ្រូពេទ្យ និងប្រធានក្រុម តែងតែមានរឿងឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយយ៉ាងដូច្នេះ។

សំណើច ជម្លោះក្នុងក្រុម និងភាពមិននឹកស្មានជាច្រើនទៀតពីកម្មវិធី «សមរភូមិសំណើច» នឹងត្រូវលាតត្រដាងនៅសប្ដាហ៍បន្ទាប់នេះ។ តើរឿងរ៉ាវអ្វីទៀតដែលនឹងកើតឡើង? រង់ចាំទស្សនា កម្មវិធី សមរភូមិសំណើច សប្ដាហ៍ទី២ នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង