×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កាន់តែកក្រើកនៅ CNC សប្ដាហ៍នេះ ជាមួយសង្វៀនប្រដាល់សេនាឯកគុនខ្មែរ

កាន់តែអស្ចារ្យ និងកក្រើក! ព្រឹត្តិការណ៍ប្រដាល់សេនាឯកគុនខ្មែរ នឹងត្រឡប់មកកាន់រាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ ធ្វើឡើងនៅ ដីឡូតិ៍ជិតវត្តស្ងូនពេជ្រ ខណ្ឌកំបូល នឹងមានការប្រកួតគូអន្តរជាតិដ៏ជក់ចិត្ត។

ក្នុងនោះ មានការប្រកួត គូមិត្តភាពអន្ដរជាតិ៖
គូទី១. កំពូលមនុស្សឈើ សុខ ធី ត្រូវស្វាគមន៍កីឡាករចិន Peng Fa Jun
២. អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ជួបជាមួយកីឡាករអ៊ីរ៉ង់ You Nes
៣. មឿន សុខហ៊ុច ស្វាគមន៍កីឡាករចិន Taha
៤. ភុំ សារ៉ាយ ជួបជាមួយកីឡាករអ៊ូបេគីស្ថាន OZODBEK TUBLIEV
៥. កាន់ ម៉េងហុង ជួបជាមួយកីឡាករ អ៊ីរ៉ង់ Taha
៦. សំអឿន សុផា ព្រលះកីឡាករមកពីម៉ារ៉ុក ISMALE MERZAK
និងគូទី៧ ស៊ូ ដារឹម ជួបជាមួយ នែលសុន ហូលីឃែរ។

ចូលរួមទស្សនាដោយសេរីស្ថិតនៅ ដីឡូតិ៍ជិតវត្តស្ងូនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ និងទស្សនាការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក CNCចាប់ពីម៉ោង ៨យប់តទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង