×

CBS រៀបចំកិច្ចប្រជុំ និងពិធីប្រគល់ពានរង្វាន់ សម្រាប់វឌ្ឍនភាពក្រុមហ៊ុននិងសមិទ្ធផលរបស់បុគ្គលិកក្នុងឆ្នាំ២០២៤

នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានរៀបចំកិច្ចប្រជុំ និងពិធីប្រគល់ពានរង្វាន់ ដើម្បីបង្ហាញពីវឌ្ឍនភាព និងទទួលស្គាល់សមិទ្ធផលរបស់បុគ្គលិកគ្រប់ផ្នែកក្នុងឆ្នាំ២០២៤។ 

លោក David Ulmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBS បានអញ្ជើញថ្លែងសន្ទរកថាបង្ហាញពីវឌ្ឍនភាពដ៏សំខាន់របស់ក្រុមហ៊ុនក្នុងរយៈពេល១ឆ្នាំកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានការនិមន្តចូលរួមពីព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ដើម្បីចែករំលែកនូវធម៌អប់រំចិត្តជូនដល់បុុគ្គលិកគ្រប់ជាន់ថ្នាក់។

លោក David Ulmer និងគណៈគ្រប់គ្រងទាំងអស់ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដើម្បីប្រគល់នូវពានរង្វាន់ដល់ក្រុមបុគ្គលិកដែលសម្រេចបាននូវសមិទ្ធផលការងារជោគជ័យសម្រាប់ឆ្នាំ២០២៤ ដើម្បីជាការទទួលស្គាល់ស្នាដៃ និងជាការអបអរសាទរផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅក្នុងបរិយាកាសដ៏វិជ្ជមាន និងភាពស្និតស្នាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង