×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សង្ខេបរឿងរ៉ាវដែលបានកើតឡើងកាលពីសប្ដាហ៍ទី១ និង២ នៃកម្មវិធី សមរភូមិសំណើច

កាលពីពីរសប្ដាហ៍ដំបូងនៃកម្មវិធី សមរូភូមិសំណើច បានផ្ដល់នូវសំណើចមិនចេះរីងស្ងួតដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ខណៈក្លិបបាល់ទាត់ផ្ការីកគ្រប់រដូវ បានជួបនូវឧបសគ្គនៅក្នុងការបង្កើតក្លិបជាលើកដំបូង។ តួអង្គដែលសុទ្ធតែជាតារាកំប្លែង តារាល្បីៗប្រចាំប្រទេស និងអតីតកីឡាករបាល់ទាត់ បានមកប្រមូលផ្ដុំគ្នាដើម្បីរស់នៅជុំគ្នាក្នុងគោលបំណងបង្កើតក្លិបបាល់ទាត់ដ៏ល្អមួយ ដែលពួកគេត្រូវជួបជាមួយឈុតឆាកដ៏ហួសចិត្ត ដែលបង្កើតជាសំណើចពីមួយវគ្គទៅមួយវគ្គ។

នៅក្នុងសប្ដាហ៍ទី១ ក្រុមផ្ការីកគ្រប់រដូវ ត្រូវបានបង្ហាញពីគោលដៅដ៏ខ្ពស់របស់គ្រូបង្វឹកដ៏ម៉ឺងម៉ាត់ លោក ជីងចក់ ប៉ុន្តែបានជួបនូវភាពមិនចុះសម្រុងគ្នារវាងបុគ្គលិក និងកីឡាករតាំងពីដំបូង។ កាប់ពីទែនក្រុម នាយ ពែកមី ជាអ្នកស្វែងរកដំណោះស្រាយដ៏ល្អដល់ក្រុមរបស់គាត់។ រីឯបុគ្គលិក ដែលមានគ្រូពេទ្យ អ្នកសម្អាត សន្តិសុខ និងចុងភៅ សុទ្ធតែជាសាច់ញាតិរបស់គ្រូបង្វឹក លោក ជីងចក់ ។

ឈានចូលដល់សប្ដាហ៍ទី២ មានភាពតានតឹងកើនឡើង បន្ទាប់ពីកីឡាករទាំងអស់ បានហ្វឹកហាត់មិនបានល្អ ការផ្ដល់អាហារដល់កីឡាករយឺតយ៉ាវ និងវិន័យតឹងរ៉ឹងដែលដាក់ដោយគ្រូបង្វឹក។ ចំណែកប្រធានក្លិបបានសន្យាថានឹងផ្ដល់អ្វីៗដែលកីឡាករស្នើសុំ ប្រសិនបើពួកគេអាចក្លាយជាជើងឯកលីគអាជីពរបស់កម្ពុជា ប៉ុន្តែការខកចិត្តនៅតែបន្តកើតមាន។

ការលាយឡំគ្នារវាង កំប្លែង ជម្លោះ និងការឌឺដងគ្នា ក្នុងការរស់នៅប្រចាំថ្ងៃរបស់ក្រុមផ្ការីកគ្រប់រដូវ បានធ្វើឱ្យអ្នកទស្សនាទទួលបាននូវសំណើចមិនចេះជិនណាយ និងការកម្សាន្តគ្មានព្រំដែន។ ទស្សនិកជនចង់ដឹងថាតើសប្ដាហ៍បន្ទាប់នឹងមានរឿងអ្វីកើតឡើងទៀត? រង់ចាំតាមដានសប្ដាហ៍ទី៣ ដែលនឹងចាក់ផ្សាយថ្ងៃសុក្រ ទី២០ ខែធ្នូ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង