
ត្រៀមខ្លួនសម្រាប់សប្ដាហ៍ដ៏ជក់ចិត្ត! អ៊ុំ ចំរើន និង រិទ្ធី ដួងឆាយ ដែលជាជើងខ្លាំងរបស់កម្ពុជា នឹងឈានជើងចូលសង្វៀន CNC នាថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្ហាញពីភាពប៉ិនប្រសប់ កម្លាំង និងស្មារតីនៃកីឡាប្រដាល់គុនខ្មែរ។
ក្រមុំតែងខ្លួន អ៊ុំ ចំរើន នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងអ៊ីរ៉ង់ ហ្វារីបឺស។ អ្នកគាំទ្រចង់ឃើញថាតើការប្រកួតហ្គង់ចេញម្រាមនេះ ប្រកួតពេញទឹក ឬអត់។ នេះគឺជាការប្រកួតដណ្ដើមប្រាក់លានរបស់ CNC ។
ចំណែក អ្នកប្រដាល់ចិត្តសឿង រិទ្ធី ឌួងឆាយ ត្រូវប៉ះគូប្រកួតដ៏ស្វិតស្វាញមកពីបារាំង អ៊ែនឌ្រៀន។ រិទ្ធី ឌួងឆាយ នឹងបង្ហាញពីកណ្ដាប់ដៃរបស់ខ្លួន ដើម្បីដណ្ដើមយកប្រាក់លាន នៅលើសង្វៀន CNC ផងដែរ។
សង្វៀន CNC នឹងក្លាយជាឆាកកណ្តាលសម្រាប់សមរភូមិដ៏វិសេសទាំងនេះ។ ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយ៉ូ CTN ឫស្សីកែវដោយសេរី ឬទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CNC ឬ ហ្វេសប៊ុកផេក CNC TV នាថ្ងៃសៅរ៍ ទី២១ ខែធ្នូ ចាប់ពីម៉ោង ២ រសៀលតទៅ៕
