×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្មវិធី «សមរភូមិសំណើច»៖ សើចផងហួសចិត្តផង! សប្ដាហ៍នេះ បុគ្គលិកត្រូវជាសាច់ញាតិគ្រូបង្វឹកព្រួតគ្នាចង់ធ្វើបាបនាយពែកមី

បន្ទាប់ពី ២សប្ដាហ៍កន្លងទៅដែលពោរពេញដោយសំណើច និងបញ្ហាដ៏ជំពាក់ជំពិន កម្មវិធី «សមរភូមិសំណើច» ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកពិសាកម្ពុជា នឹងត្រលប់មកវិញជាមួយនឹងសប្ដាហ៍ទី៣ នៅថ្ងៃសុក្រនេះ ដែលនឹងកាន់តែមានភាពវឹកវរ និងសើចសប្បាយ ខណៈក្លិបបាល់ទាត់ផ្ការីកគ្រប់រដូវ កំពុងបន្តដំណើរដ៏លំបាករបស់ខ្លួនឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ។

ក្នុងការចាក់ផ្សាយ២សប្ដាហ៍នេះ ទស្សនិកជនស្គាល់ពីបុគ្គលិកក្នុងក្លិបនេះរួចមកហើយ ដែលសុទ្ធតែជាបងប្អូនសាច់ញាតិរបស់លោកគ្រូ ជីងចក់ ។ ដោយសារតែការត្រូវដងត្រូវផ្លែគ្នារបស់បុគ្គលិកទាំងនេះ ប្រធានក្រុម ពែកមី ត្រូវចេញមុខការពារសមាជិកក្នុងក្រុមរបស់ខ្លួន និងប្រឈមមុខដោះស្រាយបញ្ហាមិនចេះចប់ ដោយត្រូវតវ៉ាតាំងនឹងភាពអយុត្តិធម៌ តាំងពីរឿងម្ហូបអាហារយឺតយ៉ាវ រឿងបន្ទប់គេងមិនមានផាកសុខភាព និងការប្រើប្រាស់កីឡាករមិនត្រឹមត្រូវពីសំណាក់ប្រធានក្លិបជាដើម។

នៅថ្ងៃសុក្រខាងមុខនេះ នឹងមានសមាជិកថ្មីមកកាន់ក្លិបផ្ការីកគ្រប់រដូវ ជាមួយបញ្ហាកាន់តែក្ដៅរវាងសាច់ញាតិរបស់លោកគ្រូជីងចក់ និងនាយពែកមីដែលមានខកចិត្តចំពោះរឿងអយុត្តិធម៌ដែលបន្តកើតមានចំពោះក្រុមរបស់គាត់។ ក្រៅពីបញ្ហាទាំងនេះ នាយពែកមី ថែមទាំងត្រូវឈឺក្បាលជាមួយរឿងថ្មីមួយទៀត ដែលជាទម្លាប់អាក្រក់មួយនៅក្នុងក្រុមរបស់គាត់។

តើនាយពែកមីត្រូវដោះស្រាយបញ្ហាទាំងនេះដោយវិធីណា ដើម្បីជៀសវាងជម្លោះកាន់តែខ្លាំង? ដូច្នេះ កុំឱ្យខកខានការចាក់ផ្សាយកម្មវិធី សមរភូមិសំណើច នាថ្ងៃសុក្រ ទី២០ ខែធ្នូនេះ ចាប់ពីម៉ោង ៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង