×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កំពូលអ្នកប្រដាល់គុនខ្មែរ នឹងមកប្រកួតនៅលើសង្វៀនថ្មីរបស់ CTN រៀងរាល់ថ្ងៃអាទិត្យ

ត្រៀមៗ អ្នកគាំទ្រប្រដាល់ខ្មែរ! កម្មវិធីប្រដាល់គុនខ្មែរដ៏ថ្មីសន្លាង «Top Upp Kun Khmer Best Fight» នឹងនាំមកការប្រកួតដ៏អស្ចារ្យមកលើសង្វៀនគុនខ្មែរនៃស្ថានីយទូរទស្សន៍ CTN នាដើមឆ្នាំ២០២៥ខាងមុខនេះ ដែលពាំនាំនូវ Superstars និងអ្នកប្រដាល់គុនខ្មែរល្បីៗមកពីទូទាំងប្រទេស។

កម្មវិធីដ៏ជក់ចិត្តនេះ នឹងចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១ ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ CTN ដែលផ្តល់ឱកាសឱ្យទស្សនិកជនបានឃើញនូវការប្រកួតដ៏អស្ចារ្យដែលបង្ហាញពីរសជាតិថ្មីមួយទៀតនៃសង្វៀនកម្មវិធី «Top Upp Kun Khmer Best Fight» និងស្មារតីនៃការចូលរួមលើកស្ទួយគុនខ្មែរឱ្យឈានដល់កម្រិតពិភពលោក។

រង់ចាំទស្សនាកម្មវិធីដ៏ថ្មីសន្លាងនេះ ដែលនឹងមានការចូលរួមពីអ្នកប្រដាល់ដ៏ឆ្នើមៗ ទាំងជាតិ ទាំងអន្តរជាតិ ដែលនឹងមកប្រកួតគ្នាដើម្បីកសាងនូវកេរ្តិ៍ឈ្មោះ និងផ្ដល់នូវផ្ទាំងទស្សនីយភាពនៃសិល្បៈក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃ នាពេលឆាប់ៗខាងមុខនេះ!

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង