
ថ្មីៗនេះ ក្រសួងសុខាភិបាលនៃប្រទេសថៃ បានចេញសេចក្តីណែនាំសម្រាប់ការទប់ស្កាត់ការរីករាលដាលនៃវីរុសណូរ៉ូ បន្ទាប់ពីមានការផ្ទុះឡើងយ៉ាងខ្លាំងដែលប៉ះពាល់ដល់បុគ្គលចំនួន ១៤៣៦នាក់ រួមទាំងសិស្សានុសិស្ស និងបុគ្គលិកនៅសាលារៀន នៅស្រុក Klaeng ខេត្ត Rayong ប្រទេសថៃ។
ការផ្ទុះឡើងនេះត្រូវបានគេបង្ហាញថាក្នុងចំណោមអ្នករងគ្រោះមានចំនួន ១៤១៨នាក់ជាសិស្ស ខណៈ១៨នាក់ជាគ្រូបង្រៀន និងបុគ្គលិកមកពីសាលាចំនួនពីរ។ ប្រភពនៃការឆ្លងមេរោគនេះត្រូវបានគេរកឃើញពីទឹកកខ្វក់ និងទឹកកកដែលមានផ្ទុកមេរោគ Norovirus ដែលប្រើក្នុងព្រឹត្តិការណ៍កីឡា។
ប្រភព៖ Thaiger
