×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញចូលរួមក្នុងពិធីបុណ្យឈាបនកិច្ច្ចសពឧបាសិកា ឈា ឈី ម្ដាយបង្កើតរបស់លោក សុវណ្ណ មករា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីបុណ្យឈាបនកិច្ច្ចសពឧបាសិកា ឈា ឈី ម្ដាយបង្កើតរបស់លោក សុវណ្ណ មករា អគ្គលេខាធិការរងសមាគមដែលទទួលមរណភាពកាលរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ និងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅទីវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ាប្រធាន បានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោក សុវណ្ណ មករា ព្រមទាំងក្រុមគ្រួសារនៃសពឧបាសិកា ឈា ឈី ព្រោះមរណភាពរបស់ឧបាសិកា គឺជាការបាត់បង់នូវម្ដាយបង្កើត ម្ដាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។

សាជាថ្មីម្ដងទៀត លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ឈា ឈី សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់មក លោកជំទាវអ្នកឧកញ៉ាប្រធានបានចូលរួមនមសិកាចម្រើនព្រះបរិត្ត និងស្ដាប់ព្រះធម៌ទេសនា ជាមួយក្រុមគ្រួសារលោកតា លោកយាយ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចសពឧបាសិកា ឈា ឈី ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង