×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គូពិសេស! សង្វៀន CNC សប្ដាហ៍នេះលេងឈុតធំតែម្ដង ជាមួយការប្រកួតគូអំបោះឆៅ ៤គូ

ត្រៀមខ្លួនសម្រាប់ការប្រកួតគុនខ្មែរដ៏ជក់ចិត្ត នៅសង្វៀន CNC សប្ដាហ៍នេះ! ៤គូ នឹងប្រកួតក្នុងលក្ខខណ្ឌអំបោះឆៅ ដើម្បីផ្តល់នូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ តាមរយៈកញ្ចក់ទូរទស្សន៍ CNC ក៏ដូចជាផេកផ្លូវការរបស់ CNC Sports នាថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ចាប់ពីម៉ោង ២ រសៀលតទៅ។

ក្នុងព្រឹត្តិការណ៍នេះ សែន រ៉ាដេត និង ធន់ សាក់ស៊ីន នឹងតំណាងឱ្យកម្ពុជាក្នុងការប្រកួតដ៏ស្វិតស្វាញដណ្ដើមប្រាក់លាន ជាមួយគូប្រកួតជាជើងខ្លាំងមកពីប្រទេសថៃ ពោលគឺ កីឡាករ រីតមង្ឃុន និង ឆើរី ដួងចៃផ។

ចំណែកគូអំបោះឆៅ មានអ្នកប្រដាល់ចំនួន ៨រូប រួមមាន ពេជ្រ ប៊ុនហេង, លីន ជី, នួន រ៉ាថេន, លន់ សៀកឡុង, ជិន ចាង, ផាន់ សុផាត, យ៉ន ពិសី និង យុគ យក្សផ្លែ ។ តើកីឡាករររូបណាខ្លះដែលនឹងទទួលបានជ័យជម្នះពីការប្រកួតអំបោះឆៅនេះ?

ដូច្នេះ លោកអ្នកអាចចូលរួមទស្សនាផ្ទាល់ដោយសេរីនៅស្ទូឌីយ៉ូ CTN ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេកផ្លូវការ CNC Sports នាថ្ងៃសៅរ៍ ទី២៨ ខែធ្នូ វេលាម៉ោង ២រសៀល។ ចូលរួមគាំទ្រអ្នកប្រដាល់គុនខ្មែររបស់យើង ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំពុះពាររបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង