×

យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងមានផ្ទុកមនុស្សចំនួន៦៧នាក់ បានធ្លាក់នៅប្រទេសហ្គាហ្សាក់ស្ថាន នៅរសៀលថ្ងៃពុធនេះ

ហ្គាហ្សាក់ស្ថាន៖ បើផ្អែកតាមក្រុមអាជ្ញាធរនៅក្នុងស្រុកបានរាយការណ៍ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិក ស៊ីអិនអិន(CNN)នៅរសៀលថ្ងៃពុធនេះថា មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលផ្ទុកអ្នកដំណើរ រួមទាំងយានិកទំាងអស់ចំនួន៦៧នាក់មកពីប្រទេសអាហ្សង់ប៊ៃហ្សង់ធ្វើដំណើរមកកាន់តំបន់ភាគខាងត្បូងប្រទេសរុស្ស៊ីបានធ្លាក់នៅក្បែរទីក្រុងអាក់តៅ(Aktau) ប្រទេសហ្គាហ្សាក់ស្ថាននៅរសៀលថ្ងៃនេះ។|

ក្រសួងស្ថានការណ៍សង្គ្រោះបន្ទាន់របស់ប្រទេសហ្គាហ្សាក់ស្ថានបាននិយាយថា ក្រុមការងារសង្គ្រោះបន្ទាន់របស់ខ្លួនបានរកឃើញបំបែក និងភ្លើងឆេះនៅកន្លែងកើតហេតុ។

ក្រសួងដដែលនេះបានលើកឡើងបន្ថែមទៀតថា ក្រុមសង្គ្រោះបានពន្លត់ភ្លើង ដោយរកឃើញថា នៅមានសញ្ញាថា អាចនឹងមានអ្នកដំណើរខ្លះនៅរស់រានមានជីវិត ប៉ុន្តែពុំមានការបញ្ជាក់ចំនួនជាក់លាក់នោះទេនៅរសៀលថ្ងៃនេះ។

យន្តហោះដឹកអ្នកដំណើរនេះ ស្ថិតនៅជើងហោះហើរលេខ J2-8243 របស់ក្រុមហ៊ុនអាកាសចរណ៍អាហ្សង់ប៊ៃហ្សង់ មានអ្នកដំណើរជិះចំនួន៦២នាក់់និង អាកាសយានិក៥នាក់នៅលើតួយន្តហោះ។
ទោះបីជាយ៉ាងណាក្តី ភ្លាមៗនេះ ពុំទាន់ឃើញមានសេចក្តីរាយការណ៍លំអិតថាតើមានមូលហេតុអ្វីនៅពីក្រោយនៃការធ្លាក់នេះទេ៕

ប្រែសម្រួលដោយ CNC TV

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង