×

ស្ដេចទាំង១០ ដែលមានជាងគេក្នុងប្រវត្តិសាស្ត្រ

ខ្សែរាជវង្ស មានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ រាប់ចាប់តាំងពីព្រះបរមរាជវាំងដ៏ស្កឹមស្កៃរហូតដល់គ្រឿងអលង្ការដ៏មានតម្លៃមហាសាលក្នុងប្រវត្តិសាស្ត្រ ស្ដេចមួយចំនួនមានទ្រព្យសម្បត្តិរាប់សិបទ្រីលានដុល្លារ។ ទៅដឹងពីខ្សែរាជវង្សដែលមានបំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រ ការប៉ាន់ស្មានទ្រព្យសម្បត្តិទាំងអស់ត្រូវបានកែតម្រូវសម្រាប់អតិផរណា និងបង្ហាញជាដុល្លារអាមេរិក។

១០. Catherine the Great ទ្រព្យសម្បត្តិ៖ , ពាន់ពាន់លានដុល្លារ

Catherine the Great បានគ្រប់គ្រងប្រទេសរុស្ស៊ី ពីឆ្នាំ ១៧៦២ ដល់ឆ្នាំ ១៧៩៦។ រុស្ស៊ីបានពង្រីកខ្លួនដោយរួមបញ្ចូលតំបន់គ្រីមៀ និងផ្នែកខ្លះនៃប៉ូឡូញ ដែលជាមហាអំណាចអឺរ៉ុប។ យោងតាមអត្ថបទទស្សនាវដ្តី Time ពីឆ្នាំ២០១៦ ទ្រង់បានគ្រប់គ្រង ,% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

. Alexander the Great មានទ្រព្យសម្បត្តិសរុប៖ ២,២ ទ្រីលានដុល្លារ

ជាស្តេចនៃប្រទេសម៉ាសេដូនីពីឆ្នាំ ៣៣៦ មុនគ.ស ដល់ ៣២៣មុនគ.ស ទ្រង់បានបានដណ្តើមយកចក្រភពពែរ្សដ៏ខ្លាំងពូកែ និងពង្រីកអាណាចក្ររបស់ទ្រង់ពីក្រិកទៅដល់អេហ្ស៊ីប និងឥណ្ឌា។

.ស្តេច Solomon នៃអ៊ីស្រាអែល ទ្រព្យសម្បត្តិសរុប៖ ៣,៩ ទ្រីលានដុល្លារ

ទ្រង់បានគ្រប់គ្រងពីឆ្នាំ៩៧០ មុនគ.ស ដល់ ៩៣១ មុនគ.ស។ ដោយសារអណ្តូងរ៉ែ ស្តេច Solomon មានមាស ២៥ តោនដែលធ្វើឱ្យព្រះអង្គមានទ្រព្យសម្បត្តិយ៉ាងច្រើន។

. Caesar Augustus ទ្រព្យសម្បត្តិសរុប៖ ៤,៩ ទ្រីលានដុល្លារ

អធិរាជរ៉ូម៉ាំងទីមួយ Caesar Augustus បានសោយរាជ្យពីឆ្នាំ៣១មុនគ.ស ទៅដល់ឆ្នាំ១៤ នៃគ.ស។ ទ្រព្យសម្បត្តិភាគច្រើនរបស់ទ្រង់ទទួលបានពីឪពុកមា និងឪពុកចិញ្ចឹម Julius Caesar

. Julius Caesar ទ្រព្យសម្បត្តិសរុប៖ ៥,៤ ទ្រីលានដុល្លារ

ទ្រព្យរបស់ Julius Caesar បានរឹបអូសពី Gaul និងទឹកដីដែលទ្រង់បានគ្រប់គ្រងផ្សេងទៀត មុនពេលការធ្វើឃាតនៅ Ides of March ក្នុងឆ្នាំ ៤៤ មុនគ.ស។

. Amenhotep III ទ្រព្យសម្បត្តិសរុប៖ ៦,៨ ទ្រីលានដុល្លារ

Amenhotep III គ្រប់គ្រង់អេហ្ស៊ីបបុរាណពីឆ្នាំ១៣៩០ មុនគ.ស ដល់ ឆ្នាំ ១៣៥២ មុនគ.ស ដោយបានទទួលមរតកទ្រព្យសម្បត្តិដ៏ថ្លៃថ្លាពីឪពុករបស់គាត់គឺ Thutmose IV ។ ប្រភពខ្លះបានអះអាងថាទ្រព្យសម្បត្តិរបស់ទ្រង់ស្មើនឹង ៧,៣ទ្រីលានលានដុល្លារ គិតជាលុយសព្វថ្ងៃ។

. ព្រះចៅអធិរាជ Wu ទ្រព្យសម្បត្តិសរុប៖ ២៥ ទ្រីលានដុល្លារ

ជាស្ត្រីដែលមានបំផុត អធិរាជ Wu របស់ប្រទេសចិនបានគ្រប់គ្រងពីឆ្នាំ៦២៤ ដល់ឆ្នាំ៧០៥ ដែលជាពេលដែលប្រទេសចិនបានពង្រីកខ្លួនទៅជាមហាអំណាចធំបំផុតនៅលើពិភពលោកដោយសារតែការជួញដូរផ្លូវសូត្រ។ GDP របស់ប្រទេសចិន ស្មើនឹង ២២,% នៃពិភពលោកកាលពីពេលនោះ។

. Akbar I ទ្រព្យសម្បត្តិសរុប៖ ២៧.៥ ទ្រីលានដុល្លារ

Akbar I បានគ្រប់គ្រង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក អំឡុងពេលនៃរជ្ជកាលដ៏រុងរឿងរបស់ទ្រង់ពីឆ្នាំ១៥៥៦ ដល់ឆ្នាំ១៦០៥។ ជាអធិរាជ Mughal ដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន Akbar I បានពង្រីកចក្រភពMughal ដែលគ្របដណ្តប់លើឧបទ្វីបឥណ្ឌាមួយភាគធំ។

. អធិរាជ Shenzong នៃរដ្ឋកាលសុង ទ្រព្យសម្បត្តិសរុប៖ ៣២ ទ្រីលានដុល្លារ

ព្រះចៅអធិរាជ Shenzong ដែលបានគ្រប់គ្រងប្រទេសចិនពីឆ្នាំ១០៦៧ ដល់ឆ្នាំ ១០៨៥ បានគ្រប់គ្រង GDP សកលច្រើនជាង ៣០% ។ តួលេខនេះស្មើនឹងជាង ៣២ ទ្រីលានដុល្លារនៅសព្វថ្ងៃ។ ទ្រង់បានពង្រីកទឹកដីប្រទេសចិន ដោយទទួលបានមាសដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រឿងបរិក្ខារផ្សេងៗពីសង្គ្រាម។

. Genghis Khan ទ្រព្យសម្បត្តិសរុប៖ ១០០ ទ្រីលានដុល្លារ

Genghis Khan គឺជាស្ដេចទីមួយនៃចក្រភពម៉ុងហ្គោល ហើយគ្រប់គ្រងចន្លោះឆ្នាំ ១២០៦ ដល់ ១២២៧ ។ ទ្រង់បានដណ្តើមយកទឹកដីដ៏ធំល្វឹងល្វើយនៅអាស៊ី និងអឺរ៉ុប។ ដោយគិតពីតម្លៃដី និងទ្រព្យសម្បតិ្តដែលទ្រង់ទទួលបាន ការប៉ាន់ស្មានមួយចំនួនបានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ទ្រង់លើសពី ១០០ ទ្រីលានដុល្លារ។ បើវាជាការពិត វានឹងធ្វើឱ្យមេដឹកនាំដ៏ខ្លាំងម្នាក់នេះ ក្លាយជាស្តេចដែលមានបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ៕

ប្រភព៖ lovemoney.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង