
ក្នុងកម្មវិធី «សមភូមិសំណើច» ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកពិសាកម្ពុជា នៅសប្ដាហ៍ថ្មីនេះ សំណើចនិងភាពចលាចលនៅតែបន្តកើតឡើងសម្រាប់ដំណើរការនៃការបង្កើតក្លិបបាល់ទាត់ថ្មី និងការរស់នៅប្រចាំថ្ងៃរបស់សមាជិកក្រុមផ្ការីកគ្រប់រដូវ ។
៣សប្ដាហ៍កន្លងទៅ ទស្សនិកជនរបស់ CTN បានដឹងរួចមកហើយពីបញ្ហាដែលក្រុមនេះបានជួបប្រទះ ដូចជារឿងអាហារដែលផ្ដល់ជូនកីឡាករមិនគ្រប់គ្រាន់ ការប្រព្រឹត្តល្បែងស៊ីសងរបស់កីឡាករ និងការប៉ះទង្គិចគ្នាឥតឈប់ឈររវាងកីឡាករនិងកំពូលបុគ្គលិក។ ទាំងនាយគ្រឿនដែលជាសន្តិសុខ ទាំងនាយសុបិន្តដែលជាអ្នកអនាម័យ បានបង្ហាញពីអំនួតដោយបានបញ្ជាមកលើប្រធានក្រុមនាយពែកមី ព្រោះពួកគាត់អាងខ្លួនជាខ្សែរបស់គ្រូបង្វឹកលោក ជីងចក់។
នៅសប្ដាហ៍ថ្មីនេះ ភាពតានតឹងកាន់តែកើនឡើង។ សុបិន្ត ត្រូវប៉ះទង្គិចជាមួយក្រុមកីឡាករវិញម្ដង ហើយថែមទាំងបបួលពួកគេឱ្យប្រព្រឹត្តអំពើដែលនាយពែកមីដែលជាប្រធានក្រុម ស្អប់ខ្ពើមទៀតផង។ ក្រឡេកទៅ លោកគ្រូជីងចក់ វិញ នឹងបង្ហាញពីវិធីសាស្ត្រដ៏ចម្លែកសម្រាប់បង្ហាត់កូនក្រុមរបស់គាត់ ធ្វើឱ្យកីឡាករគ្រវីក្បាលគ្រប់ៗគ្នា។ កាន់តែក្ដៅទៀតនោះ ជម្លោះនៅក្នុងផ្ទះបាយនឹងបន្តកើតឡើងព្រោះមេចុងភៅទាំងពីរ មានចិត្តមិនស្មោះត្រង់ចំពោះក្រុមកីឡាកររបស់ក្រុមផ្ការីកគ្រប់រដូវ។
ទស្សនិកជនរបស់ CTN ច្បាស់ជាចង់ដឹងហើយថាតើជម្លោះនិងបញ្ហាទាំងនេះ នឹងត្រូវដោះស្រាយដោយវិធីណា? ដូច្នេះ សូមរង់ចាំទស្សនា
សប្ដាហ៍ទី៤ នៃកម្មវិធី «សមរភូមិសំណើច» នាថ្ងៃសុក្រ ទី២៧ ខែធ្នូ វេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!
