×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមផ្ការីកគ្រប់រដូវ បង្ហើបពីការប្រកួតមិត្តភាពជាមួយថ្នាក់ដឹកនាំនៅស្ដាតអូឡាំពិក នៅដើមឆ្នាំ២០២៥

ទស្សនិកជនរបស់កម្មវិធី សមរភូមិសំណើច ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នឹងបានទស្សនាការប្រកួតមិត្តភាពសប្បុរសធម៌នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាដើមឆ្នាំ២០២៥ខាងមុខ។

បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមផ្ការីកគ្រប់រដូវ បានឱ្យដឹងថា ការប្រកួតមិត្តភាពនេះនឹងធ្វើឡើងនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយអមជាមួយរូបថតរបស់ថ្នាក់ដឹកនាំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង នាយពែកមី ដែលជាប្រធានក្រុមផ្ការីកគ្រប់រដូវ។

សូមជម្រាបថា ក្រៅពីចូលរួមក្នុងកម្មវិធីសប្បុរសធម៌ តាមរយៈការរៀបចំឱ្យមានការប្រកួតបាល់ទាត់មិត្តភាព ក្រុមផ្ការីកគ្រប់រដូវ ក៏កំពុងផ្ដល់នូវសំណើចជូនដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN នៅក្នុងកម្មវិធី សមរភូមិសំណើច ដែលចាក់ផ្សាយនៅម៉ោង ៧ យប់រៀងរាល់សប្ដាហ៍ នាថ្ងៃសុក្រ។

កម្មវិធីនេះ មិនត្រឹមតែផ្ដល់នូវសំណើចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់ក្រុមផ្ការីកគ្រប់រដូវ ដែលមានវត្តមានរបស់ទាំងតារាកំប្លែង តារាល្បីក្នុងប្រទេស និងអតីតកីឡាករបាល់ទាត់ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង