×

ការហាត់សមដង្ហែក្បួននៃយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សាកល្បងចុងក្រោយនៅមុនថ្ងៃប្រារព្ធពិធី ថ្ងៃទី៣១ ខែធ្នូ ដើម្បីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដំណើរការទៅទទួលបានលទ្ធផលល្អ តាមការគ្រោងទុក

ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស. យ.ក.)នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៤ បានជួបជុំគ្នាធ្វើការហាត់សមក្បួនដង្ហែធំ សម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រព្រឹត្តទៅនាថ្ងៃទី ៣១ខែធ្នូ នៅខាងមុខព្រះបរមរាជវាំង។

ការហាត់សមដង្ហែក្បួននៃយុវជនសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃនេះ គឺជាការដង្ហែក្បួនថ្មើរជើង សាកល្បងចុង ក្រោយ នៅមុនថ្ងៃប្រារព្ធពិធី ថ្ងៃទី៣១ ខែធ្នូ  ដើម្បីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដំណើរ ការទៅទទួលបានលទ្ធផលល្អ តាមការគ្រោងទុក។

ដើម្បីឱ្យព្រឹត្តិការណ៍ «សាទរកម្ពុជា» ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ដំណើរការនៃការរៀបចំនឹងប្រព្រឹត្តទៅដូចជា៖

ចំពោះការដង្ហែក្បួនថ្មើរជើងសាកល្បងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោ ស្រពចតុម្មុខ) ចាប់ពីវេលាម៉ោង ១រសៀលរហូតដល់បញ្ចប់កម្មវិធី។

ក្នុងចំណោមអ្នកចូលរួមនឹងមានយក្សល្ខោនបាសាក់ចំនួន២០០, ទីងមោង ឆៃ យ៉ាំចំនួន៨៥ រួមជាមួយស្គរជ័យទម្ងន់ជិត ៣តោន និងក្បួនរថយន្តដង្ហែ។

ជាមួយគ្នា ក៏មាននៅកម្មវិធីដង្ហែ និងបង្ហូតទង់ជាតិនិងការសម្ដែងទស្សនីយភាពសិល្បៈចម្រុះ មានអ្នកចម្រៀងល្បីៗ ៥៧ រូប និងអ្នកសម្ដែង៦២៥នាក់ និងទីតាំងតាមវិថីជាប់មាត់ទន្លេពីមុខព្រះបរមរាជវាំងមានការតុបតែងពោរពេញដោយការទាក់ទាញ និងកម្មវិធីឆ្លងឆ្នាំសកលជុំគ្នានិងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺការអបអរ សាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក បង្ហាញអត្តសញ្ញាណ និងការលើកតម្កើងមោទកភាពក្នុងភាពជាប្រជាជាតិមួយ។ 

ព្រឹត្តិការណ៍«សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជា ជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយ:ការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» និងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ កម្ពុជាកំពុងឈរដោយមោទកភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិ។

គួរបញ្ជាក់ផងដែរថា ស.ស.យ.ក. បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ដើម្បីបង្ហាញពីអត្តសញ្ញាណមោទន ភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជា ក្នុងនោះមានកម្មវិធីដ៏គួរឲ្យរំភើបជាច្រើនដូច ជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង៣.០០០នាក់ ការតុបតែងរចនាលាយ ឡំ ក្បាច់បុរាណនិងសហសម័យដ៏ស្រស់ស្អាតជាច្រើនបានទាក់ទាញភ្ញៀវទេសចរឲ្យមកថតរូបនៅខាងមុខព្រះបរម រាជវាំង ការលេងល្បែងកម្សាន្តដែលអាចនាំអារម្មណ៍លោកអ្នកទៅកាន់ទសវត្សរ៍ទី៨០ ការដាក់តាំងស្តង់ម្ហូបខ្មែរ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះពី សិល្បករ សិល្បការិនី ជាច្រើនរូប និងការរាប់ថយក្រោយឆ្លងឆ្នាំសកលតាមរយៈការបាញ់កាំជ្រួចផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង