×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមផ្ការីកគ្រប់រដូវ បង្កើតសមិទ្ធផលធំមួយក្នុងព្រឹត្តិការណ៍ប្រកួតខ្លែងខ្មែរ នៅក្រៅឆាកនៃកម្មវិធីសមរភូមិសំណើចរបស់ CTN

ក្រៅពីផ្ដល់នូវសំណើចដល់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសហើយនោះ ក្រុមផ្ការីកគ្រប់រដូវ នៃកម្មវិធីសមរភូមិសំណើចរបស់ស្ថានីយទូរទស្សន៍ CTN បានបង្ហាញភាពច្នៃប្រឌិត ដោយបានឈ្នះពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ជាតិដ៏ធំមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងខ្មែរ នាខេត្តសៀមរាប ក្រុមផ្ការីកគ្រប់រដូវ បានទទួលចំណាត់ថ្នាក់លេខ២ នៅក្នុងការប្រកួតខ្លែងឯក ដែលខ្លែងរបស់ក្រុមផ្ការីកគ្រប់រដូវ បង្ហាញពីភាពច្នៃប្រឌិតសោភ័ណភាពដ៏ទាក់ទាញ។ លេខ១បានទៅលើខ្លែង «ផែនសិល្បៈ និងកីឡា» ពីខេត្តសៀមរាប, លេខ២ខ្លែង «ផ្ការីកគ្រប់រដូវ» ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើខ្លែង «ធនញ្ជ័យ» ខេត្តសៀមរាប។

ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧-២៩ ខែធ្នូ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចូលរួមពីអ្នកស្រលាញ់វិស័យបង្ហោះខ្លែងជាច្រើននាក់ និងបាននាំយកខ្លែងឯកចំនួន១២៥ ខ្លែងសេរី៨០ខ្លែង ខ្លែងតូចៗ ( ខ្លែងធម្មតា ) សរុបចំនួន ៣០០ខ្លែង។ ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងខ្លែងដែលបានរចនាយ៉ាងស្រស់ស្អាត។

ទស្សនាពីការរស់នៅប្រចាំថ្ងៃរបស់ក្រុមផ្ការីកគ្រប់រដូវ ដែលដឹកនាំដោយនាយពែកមី នៅក្នុងកម្មវិធីសមរភូមិសំណើច ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រនេះវេលាម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង