
កម្មវិធីប្រដាល់គុនខ្មែរដ៏ថ្មីសន្លាង «Top Upp Kun Khmer Best Fight» នឹងនាំមកការប្រកួតដ៏អស្ចារ្យមកលើសង្វៀនគុនខ្មែរនៃស្ថានីយទូរទស្សន៍ CTN នាថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ដែលពាំនាំនូវ Superstars និងអ្នកប្រដាល់គុនខ្មែរល្បីៗមកពីទូទាំងប្រទេស។
កម្មវិធីដ៏ជក់ចិត្តនេះ នឹងចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១១ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ CTN ដែលផ្តល់ឱកាសឱ្យទស្សនិកជនបានឃើញនូវការប្រកួតដ៏អស្ចារ្យដែលបង្ហាញពីរសជាតិថ្មីមួយទៀតនៃសង្វៀនកម្មវិធី «Top Upp Kun Khmer Best Fight» និងស្មារតីនៃការចូលរួមលើកស្ទួយគុនខ្មែរឱ្យឈានដល់កម្រិតពិភពលោក។
សម្រាប់សប្ដាហ៍ដំបូងនេះ នឹងមានគូមិត្តភាពអន្តរជាតិរវាង ពេជ្រ ប៊ុនសិដ្ឋ ប្រកួតជាមួយកីឡាករចិន Jiang Chengbao, អ៊ុំ ចំរើន ប្រកួតជាមួយកីឡាករអ៊ូបេគីស្ថាន Akobir Gadoev ។ គូមិត្តភាពជាតិ រវាង ធន់ អៀនឡុង ប្រកួតជាមួយ រិទ្ធី នឹមណូ, សុវណ្ណ កុមារ ប្រកួតជាមួយ ម៉ន ភារម្យ, ហាប់ ខា ប្រកួតជាមួយ ម៉ៅ សុធា និង រិគី អេមអាគមន៍ ប្រកួតជាមួយ ឡោះ ប៊ុនស៊ីន ។
រង់ចាំទស្សនាកម្មវិធីដ៏ថ្មីសន្លាងនេះ ចូលរួមទស្សនាដោយសេរី នៅស្ទូឌីយ៉ូប្រដាល់ម៉ាស៊ីនត្រជាក់ របស់ស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ ឬទស្សនាការផ្សាយនៅផេកផ្លូវការ CTN TV និង CNC Sports ៕